តម្លៃដីនៅតំបន់អារិយក្សត្រកើនឡើង៥ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅនៅតំបន់អារិយក្សត្រនៅបន្តមានភាពរីកចម្រើនឥតឈប់ឈរ ពិសេសវិស័យដីធ្លីនៅតំបន់នេះ ដែលចរន្តទិញលក់នៅតែមានកើនឡើងជាបន្តបន្ទាប់ ខណៈអ្នករកទទួលទានក្នុងវិស័យអចលនទ្រព្យនៅតំបន់នេះលើកឡើងថា វិស័យអចលនទ្រព្យតំបន់នេះបង្ហាញភាពទាក់ទាញ។

លោកសុខ ឌឺនអ្នកគួកជេដីតំបន់អារិយក្សត្របានថ្លែងប្រាប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះថា តម្លៃដីនៅតំបន់អារិយក្សត្រកើនឡើង៥ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈបច្ចុប្បន្ន ការទិញលក់នៅក្នុងតំបន់នេះនៅតែមានចរន្តកើនឡើង។

យោងតាមសុខ ឌឺនបានឱ្យង ក្នុងតំបន់នេះ តម្លៃដីនាពេលប្ចុច្បន្ននៅបណ្តោយផ្លូវ៦០ម៉ែត្រមានតម្លៃចន្លោះពី៧០ទៅដល់១៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលកាលពី៥ឆ្នាំមុនជាង១០ដុល្លារមួយម៉ែត្រការ៉េ ហើយដីលើតាមបណ្តោយផ្លូវ7NG ភាគច្រើនជាផ្លូវធំៗ ដែលមានតម្លៃចន្លោះ៣៥ទៅ៤០ដុល្លារមួយម៉េត្រការ៉េ ហើយនៅដីតាមបណ្តោយមានទំហំចាប់ពី៣០ហិកតា ទៅ១០០ហិកតា។

លោកបានថ្លែងថា “តំបន់នេះកំពុងមានសក្តានុពលខ្លាំង ហើយនាពេលបច្ចុប្បន្ន ចរន្តនៃការទិញលក់នៅក្នុងតំបន់នេះមានច្រើន និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។”

លោកយិន លាងគង់ទីផ្សារប្រឹក្សាសមាគមអចលនទ្រព្យសកលបានថ្លែងថា តំបន់នឹងកាន់តែមានសក្តានុពលនាពេលអនាគត ដោយរងចាំស្ពានសាងសង់រួចរាល់ ដែលនឹងធ្វើឱ្យតំបន់នេះមានសកម្មភាពអភិវឌ្ឍន៍កាន់តែ។

លោកបានថ្លែងបន្តថា បច្ចុប្បន្ន មានគម្រោងបុរីមួយចំនួនបានមកអភិវឌ្ឍន៍នៅតំបន់នេះ ដូចជាបុរីចត្តុមុខ បុរីទួលសង្កែ និងបុរីលំនៅដ្ឋានជាច្រើនទៀត កំពុងបង្ហាញជារូបរាងបណ្តើរៗ និងចាប់ផ្តើមសាងសង់ផង ដូច្នេះតំបន់នឹងក្លាយជាទីក្រុងថ្មីមួយនាពេលអនាគត។

លោកបានមានប្រសាសន៍ដូច្នេះថា “ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ តំបន់នេះនឹងក្លាយជាទីក្រុងមួយ នៅពេលដែលស្ពានសាងសង់រួចរាល់ ព្រោះអ្នកវិនិយោគធំៗ និងបុរីធំៗបានទិញដីនៅតំបន់ទុកសម្រាប់ការអភិវឌ្ឍនាពេលមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here