កីឡដ្ឋានខេត្តកំពង់ស្ពឺនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ កីឡដ្ឋានស្តង់ដារអន្តរជាតិខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់ទាំងមូលនាពាក់កណ្ដាលឆ្នាំ២០២២ ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៨ ធ្នូកន្លងមកបានអញ្ជើញចុះពិនិត្យ មើលវឌ្ឍនភាព នៃការសាងសង់មណ្ឌលកីឡាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។

ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺសាងសង់តាមលក្ខណៈបច្ចេកទេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងបានការគាំទ្រយ៉ាងពេញទំហឹង ពីគម្រោង​ណា​ហ្គា​វើលបេះដូងសប្បុរស រួមទាំងពីសំណាក់សប្បុរសជននានាដ៏ទៃទៀត។

កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណ២​លាន​ដុល្លារអាមេរិក មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូល ឱ្យទាន់ពេលវេលា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here