វិនិយោគិនចាប់ផ្ដើមបញ្ចេញសកម្មភាពវិនិយោគតាមបណ្ដោយផ្លូវ ៤៣

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ផ្លូវជាតិ៤៣ជាគម្រោងផ្លូវសំខាន់មួយតភ្ជាប់ពីខេត្តកំពតទៅកាន់ខេត្តកំពង់ស្ពឺ ជាផ្លូវដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ក្រៅពីការផ្ដល់អត្ថប្រយោជន៍នៃការធ្វើដំណើរនិងដឹកជញ្ជូន ផ្លូវនេះក៏ហុចសក្ដានុពលដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យផងដែរ ជាក់ស្ដែងវិនិយោគិនអចលនទ្រព្យមួយចំនួនបានចាប់ផ្ដើមបញ្ចេញសកម្មភាពក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនបណ្ដើរៗហើយផងដែរ ។

លោក Cooler Tan ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏លំហែកាយបូកគោលែនទី២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤៣ ដែលបាននិងកំពុងអភិវឌ្ឍន៍គម្រោងរបស់ខ្លួនយ៉ាងមមាញឹកបានឱ្យដឹងថា សក្ដានុពលផ្លូវលេខ៤៣ បាននិងកំពុងបង្ហាញបន្តិចម្ដងៗ ហើយនៅពេលអនាគតតំបន់តាមបណ្ដោយផ្លូវ៤៣នេះនឹងកាន់តែមានសក្ដានុពលកាន់តែខ្លាំងបន្ថែមទៀត ។

លោកថា “ដូចយើងបានឃើញស្រាប់ហើយនៅក្នុងខេត្តកំពតជាខេត្តមួយដែលមានសក្ដានុពលខ្ពស់នៅក្នុងវិស័យទេសចរណ៍ហើយនៅក្នុងវិស័យទេសចរណ៍ នៅក្នុងខេត្តនេះនៅតែទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋក្នុងស្រុកទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី។”

លោកបន្តថា ដោយសារតែសក្ដានុពលទាំងនេះហើយ ទើបលោកចង់ប្រែក្លាយតំបន់មួយទៅជាតំបន់ទេសចរណ៍ហើយស្វាគមន៍អតិថិជនទាំងអស់ដែលស្រលាញ់សុខភាពការសម្រាកលំហែកាយនៅថ្ងៃចុងសប្ដាហ៍និងថ្ងៃឈប់សម្រាកមកសម្រាកនៅក្នុងគម្រោងបូកគោលែនទី២។ តំបន់ដែលយើងជ្រើសរើសសម្រាប់ការអភិវឌ្ឍជាតំបន់លំហែកាយដោយវាហ៊ុព័ទ្ធទៅដោយភ្នំជុំវិញ៣៦០ដឺក្រេ។

លោកបន្ថែមថា គម្រោងរបស់លោកដែលវិនិយោគនៅផ្លូវជាងលេខ៤៣មានទំហំជាង១៤ហិចតា ហើយមកដល់ពេលនេះ បានចាប់ផ្ដើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាបណ្ដើរហើយដោយនឹងត្រូវអភិវឌ្ឍន៍រចនាសម្ព័ន្ធជាច្រើនសម្រាប់លំអរនៅក្នុងគម្រោងរបស់យើង ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលមកទិញដីឡូត៏របស់យើងចង់សាងសង់ផ្ទះភ្លាមៗតែម្ដង។

លោក ហួត វុត្ថា ប្រធានផ្នែកលក់គម្រោងបូកគោលែន បានឱ្យដឹងផងដែរថា សក្ដានុពលផ្លូវជាតិលេខ៤៣បានជំរុញឱ្យការលក់គម្រោងរបស់បូកគោលែនកាន់តែមានសន្ទុះ ហើយអតិថិជនដែលបានទិញគម្រោងពីក្រុមហ៊ុនក៏គ្រោងនឹងសាងសង់ជាផ្ទះលំហែរបស់ខ្លួននៅពេលឆាប់ៗខាងមុខនេះផងដែរ។

លោក អ៊ិន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Hamony ក៏បានឱ្យដឹងថា ការអភិវឌ្ឍជាតំបន់លំហែកាយនៅក្នុងប្រទេសកម្ពុជាកាន់តែមានសក្ដានុពលនៅពេលប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកាន់តែមានកំណើន ហើយផ្ទះលំហែកាយក៏នឹងមានតម្រូវការកាន់តែច្រើននៅពេលប្រជាពលរដ្ឋមានផ្ទះជាអចិន្ត្រៃយ៍របស់ខ្លួនកាន់តែច្រើន។

លោកថា “បច្ចុប្បន្ននិងពេលអនាគត តំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានលំហែកាយរួមមានខេត្តកំពត មណ្ឌលគីរី និងសៀមរាប ប៉ុន្តែកំពតអាចជាតំបន់ដែលមានសក្ដានុពលជាងគេ ដោយសារតែនៅជិតរាជធានីភ្នំពេញ ហើយការធ្វើដំណើរក៏ងាយស្រួលជាងមុនផងដែរ៕”

LEAVE A REPLY

Please enter your comment!
Please enter your name here