លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងជួបថ្នាក់ដឹកនាំក្រុមហ៊ុនបរទេសចំនួន២ដើម្បីពិភាក្សាលើកិច្ចសហការ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនសឹង្ហបុរីចំនួន២រូប បានជួបពិភាក្សាស្វែងយល់ពីឱកាសវិនិយោគ និងកិច្ចសហការជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ស្ថាបនិកនិងជាអគ្គនាយកបុរីវិមានសំណាង។

ក្រុមហ៊ុនទាំងនោះ រួមមាន Vos Advisory និងក្រុមហ៊ុន Terence Khng Production មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងថា ថ្មីៗនេះមានក្រុមហ៊ុនជាច្រើន មកពីប្រទេសជប៉ុន កូរ៉េ និងសឹង្ហបុរីជាដើម ដែលពួកគេបានមកសិក្សា ស្វែងយល់ពីឱកាសវិនិយោគ និងស្វែងរកដៃគូវិនិយោគនៅកម្ពុជា។

លោកឧកញ៉ាបានបន្តថា ដូចគ្នាថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ដែលមានជំនាញបច្ចេកទេសផ្នែកសំណង់ និងអចលនទ្រព្យបានមកសិក្សាពីទីផ្សារកម្ពុជា និងពិភាក្សាពីោកាសវិនិយោគ និងកិច្ចសហការរួមគ្នាជាមួយលោកនាពេលអនាគត។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបញ្ជាក់ថា “តាមរយៈកិច្ចពិភាក្សាគ្នា ក្រុមហ៊ុនខាងលើនិងក្រុមហ៊ុនរបស់លោក នឹងអាចចាប់ដៃគូសហការគ្នានាពេលអនាគត”៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្តុិចក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣០៩,៦៧ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៦ភាគរយដល់ត្រឹម៣៣០៧,៥៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥៨ភាគរយដល់៣៣២៧,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:១៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៩ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,១៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

ក្រុមហ៊ុនកម្ពុជា ចិនចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើការនាំចេញធុរេន និងដំណាប់ស្វាយពីកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកលីម ឡោក ពិសិដ្ឋ បានអញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទំនិញកសិផលកម្ពុជា និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនកម្ពុជា និងចិន។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះក៏មានការចូលរួមពីលោកស្រីZeng Ling អភិបាលរងទីក្រុងប៉ីហៃ។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកសិកម្ម ដែលមានសក្តានុពលរបស់កម្ពុជា តាមច្រកតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ទៅកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែទូលំទូលាយ។

ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាយុទ្ឋសាស្ត្រសម្រាប់ទិញ- លក់ដំណាប់ស្វាយកម្ពុជា ចំនួន២០,០០០តោន (២០២៥-២០២៧) និងទុរេនកម្ពុជា ចំនួន១៥,០០០តោន (២០២៥-២០២៦) រវាងក្រុមហ៊ុនចំនួន២ រួមមាន៖ ក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. ដោយភាគីចិន នឹងទិញដំណាប់ស្វាយកម្ពុជាចំនួន៣ពាន់តោន ក្នុងឆ្នាំ២០២៥នេះ៕

អភិបាលខេត្តព្រះសីហនុស្នើអភិបាលខេត្តជាំង ស៊ូជួយជម្រុញអ្នកវិនិយោគ និងជើងហោះហើរត្រង់មកកម្ពុជា

0

ដោយៈ ម៉ាល័យ

    ប្រទេសចិនៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានស្នើចំនួន៤ចំណុច ដល់អភិបាលខេត្តជាំង ស៊ូជួយជម្រុញការវិនិយោគ និងជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុនាពេលខាងមុខ។

សំណើរនេះបានធ្វើឡើងនៅពេលលោកម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឺ ឃុនលីន (XU KUNLIN)អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។

ជាកិច្ចចាប់ផ្តើម លោកស៊ឺ ឃុនលីន អភិបាលខេត្តជាំងស៊ូ បានសំដែងនូវការអបអរស្វាគមន៍ ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត។

លោកអភិបាលខេត្តជាំងស៊ូ ក៏បានលើកឡើងអំពីស្ថានភាពភូមិ​សាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តជាំងស៊ូ ដែលជាខេត្តមួយ ដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម ការផលិត និងបច្ចេកវិទ្យា។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ គិតមកដល់ឆ្នាំនេះមាន រយៈពេល៦៧ឆ្នាំហើយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។

ទំនាក់ទំនងនេះជាទំនាក់ទំនង (មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបច្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រទេ​សចិន ខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត -ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ ក្នុងនោះរួមទាំងខេត្តជាំងស៊ូ និងក្រុងអ៊ូស៊ីផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកម៉ាង ស៊ីណេត ក៏បានពាំនាំមកនូវផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះឯកឧត្តម ស៊ឺ ឃុនលីន និងថ្នាក់ដឹកនាំខេត្តជាំងស៊ូផងដែរ។

បន្ថែមពីលើនេះទៀត ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការខេត្តទាំងពីរ លោកអភិបាលខេត្តបានសំណូមពរ ដល់ឯកឧត្តមអភិបាលខេត្តជាំងស៊ូ ជួយលើកិច្ចការមួយចំនួនដូចជា ១-ជំរុញអ្នកវិនិយោគនៅខេត្តជាំងស៊ូ ឱ្យសម្រេចចិត្តទៅបណ្តាក់ទុនវិនិយោគ កាន់តែច្រើនថែមទៀតនៅខេត្តព្រះសីហនុ។

ទី២ បង្កើនចំនួនជើងហោះហើរត្រង់ពីខេត្តជាំងស៊ូ- ក្រុងវូស៊ីទៅកាន់ខេត្តព្រះសីហនុ ឬមកខេត្តជាំងស៊ូវិញ ដើម្បីផ្តល់ឱកាសដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត ឬទៅបំពេញធុរកិច្ចនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។

ទី៣-ស្នើសុំជួយសាងសង់អគារសិក្សា ចំនួន១ខ្នង៣ជាន់ស្មើ ១៨បន្ទប់ នៅសាលាបឋមសិក្សា- អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងកូនចៅបងប្អូនកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

៤-ស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា សម្រាប់និស្សិតនៅខេត្តព្រះសីហនុ បានមកបន្តការសិក្សា នៅខេត្តជាំងស៊ូ។

ជាការឆ្លើយតប លោកស៊ឺ ឃុនលីន បានទទួលយកសំណើទាំង៤ចំណុចរបស់អភិបាលខេត្តព្រះសីហនុ។

បន្ថែមពីលើនេះទៀត លោកស៊ឺ ឃុនលីន អភិបាលខេត្តជាំងស៊ូ ក៏បានបញ្ជាក់ថា លោកបានណែនាំដល់មន្ទីរ ពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគចិនចំនួន៥០ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាស វិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ៕

វិភាគៈពេលវេលាដែលខ្មែរត្រូវរូបរួម និងផ្លាស់ប្តូរទស្សនវិទ្យារបស់ខ្លួន

0

ដោយៈ យិន លាងគង់

    ភ្នំពេញៈ កំដៅភ្លើងសង្រ្គាមជាមួយប្រទេសជិតខាង បាននិងកំពុងកើតមាន ហើយសង្រ្គាមនេះបានកើតមានឡើង ដោយសារកត្តាចិត្តសាស្រ្ត និងមនោគមវិជ្ជា ដែលមជ្ឈដ្ឋានអន្តរជាតិមើលឃើញថា “ដោយសារខ្មែរមិនទាន់ខ្លាំង ដែលអាចឲ្យជាតិសាសន៍នេះ ខ្លាចនៅឡើយ”។

ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា រយៈពេលប្រមាណ៤ទសវត្សរ៍ និងសម្តេចមហាបរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន បានធ្វើឲ្យគេមើលឃើញនូវអ្វីដែលជាព្រលឹង និងភាពខ្លាំងរបស់ខ្មែរចាប់បដិសន្ឋិ ក្នុងដួងព្រលឹងជាតិឡើងវិញបណ្តើរៗ។

អតីតកាល និងមេរៀនក្នុងប្រវត្តិសាស្រ្តជាតិ រយៈពេលជាង៥០០ឆ្នាំមកនេះ ខ្មែរបានបែកបាក់ និងចាញ់ឧបាយកលជាតិសាសន៍ជិតខាងមួយនេះ ក្នុងប្រវត្តិសាស្រ្តច្រំដែល និងដដែលៗ។

ជាក់ស្តែងនៅក្នុងសម័យលង្វែកខ្មែរចាញ់កល “សៀម” ដោយ​សារមានសង្ឃចារកម្មថៃ ដើរតួនាទីជាអ្នកសង្រ្គោះប្រជាជនខ្មែរ នៅទីបំផុតសង្ឃទាំង២អង្គ បានបញ្ចូនសារ ដើម្បីឲ្យកងទ័ពខ្មែរវាយចូលបន្ទាយលង្វែក។

ប្រវត្តិសាស្រ្តសម័យកាលជាច្រើនកន្លងមក ខ្មែរចាញ់ឧបាយកលសៀមនឹងជំនឿ “ពុទ្ឋសាសនា” ដូចជា ការប្រកាន់សច្ចៈធ៌ម ដែលពាក្យឬជំនឿលើសច្ចៈធ៌ម គេមិនប្រើប្រាស់លើសត្រូវនោះឡើយ។ រឿទាំងនោះមានសរសេរក្នុងរឿង “ហង្សយន្ត” ជាដើម។

នៅសតវត្សរ៍ទី២១នេះ សម័យកាលមុនកើតមានសង្រ្គាម នៅប្រាសាទព្រះវិហារឆ្នាំ២០០៨ ខ្មែរបានចាញ់កលពួកសៀមម្តងទៀត ដោយពួកគេប្រើប្រាស់ “ដូនជី និងសង្ឃ”ដើម្បីឈ្លានពាន ព្រោះគេមើលឃើញថា ខ្មែរជាជាតិសាសន៍ ដែលប្រកាន់ជំនឿបែបជ្រុលនិយម និងជឿលើអ្វីតាមសភាវគតិជាជាងប្រើសតិបញ្ញា។

ប្រព័ន្ឋជំនឿ “ចាញ់ជាព្រះ ឈ្នះជាមា” និងការលើកឡើងពីឋានសួគ៌ ឋាននរកច្រើនពេក និងការយកសាសនាធ្វើជារបរ ឬអាជីវកម្ម បាននិងកំពុងកើតមាន ក្នុងសន្តានចិត្តអ្នកពុទ្ឋនិយម ពុតត្បុតមួយចំនួន។

ខ្មែរគួរផ្លាស់ប្តូរទស្សនវិទ្យារបស់ខ្លួន

ការប្រកាន់ជំនឿ និងការបែកបាក់ជំនឿ បានធ្វើឲ្យអាណាចក្រចខ្មែរដួលរលំ ដោយសារហេតុមួយជាច្រើន ដូចជា ទី១ ការឈ្លានពានរបស់ប្រទេសជិតខាង ទី២ ការបែកបាក់សមគ្គីជាតិ ដោយសារតែជំនឿ និងការប្រកាន់យកភាពអញនិយម ទី៣ ការបែកបាក់ខាងជំនឿសាសនា ដែលជារឿងធំជាងគេ។

ជាក់ស្តែង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មហាក្សត្រអង្គនេះបានផ្លាស់ប្តូរសាសនា ប្រាសចាកនូវជំនឿដើមរបស់ខ្លួន ដែលពីដើមមកដូនតាខ្មែរ “គោរពសាសនាព្រលឹង” និងព្រហ្មមញ្ញសាសនា ដែលសាសនាទាំងពីរនេះ រលាយចូលគ្នាបង្កើតបាននូវអ្វីហៅថា “ព្រលឹងខ្មែរ”ដ៏ខ្លាំងក្លាមួយ។

ខ្មែរបានចាប់ផ្តើមបែកបាក់ នៅពេលជំនឿដើមរបស់ពួកគេត្រូវបានគេមិនឲ្យតម្លៃ អ្នកសច្ចំ ព្រាហ្មណ៍ បរោហិត បានភៀសខ្លួនចេញពីរាជវាំង ដោយសារពួកគេដឹងថា មហានគរចាប់ផ្តើមស្រយុតហើយ។

ប៉ុន្តែគួរឲ្យសោកស្តាយ អ្នកប្រាជ្ញបារាំងក្តី អ្នកប្រាជ្ញខ្មែរក្តី មិនបានលើករឿងនេះ មកនិយាយនោះទេ ដោយសារពួកគេមិនផ្តោតលើមនោគមន៍វិទ្យាសាសនាថា មានភាពសំខាន់ ប៉ុន្តែការពិតប្រព័ន្ឋជំនឿមួយ អាចធ្វើឲ្យជាតិសាសន៍មួយធ្លាក់ក្នុងឱនភាព និងខ្លាំង។

ជំនឿក្លាយជាព្រលឹង

នៅពេលជាតិសាសន៍មួយ ដែលមិនសូវចាប់អារម្មណ៍លើការគិតពិចារណា មិនសូវចូលចិត្តរៀនសូត្រ នៅពេលពួកគេប្រកាន់ជំនឿអ្វីមួយ ដែលមានអាយុកាលលើសពី១០០ឆ្នាំ ជំនឿនោះបានក្លាយជាព្រលឹង ជាឈាមរបស់ពួកគេ។

ឧទាហរណ៍ជាក់ស្តែង “នៅពេលស្រ្តីពរផ្ទៃទារក” នៅក្នុងពោះ ចូលចិត្តមើលសិល្បៈ ការរាំច្រៀង ទារកនោះកើតមក ពួកគេនឹងមានទេពកោសល្យខាងការរាំច្រៀង” បើទោះបីឪពុកម្តាយពួកគេមិនសូវមានទេពកោសល្យខាងរាំច្រៀងក្តី។

ឧទាហរហ៍សាមញ្ញមួយទៀត “នៅពេលម្តាយមានផ្ទៃពោះ បានដាក់បាត្រលោកសង្ឃជាប្រចាំ” នៅពេលកូនរបស់ពួកគេកើតមក អា​យុ មិនទាន់បានមួយខួបស្រួលបួលផង ទារកនោះអាចដើរតេសតះ យកលុយឬនំចំណី ប្រគេនសង្ឃដោយស្វ័យប្រវត្តិ។

នេះជាមូលដ្ឋានបែបវិទ្យាសាស្រ្តមួយ ដែលមិនអាចប្រកែកបាន ដែលទិដ្ឋភាពបែបនេះ បានកើតមានក្នុងបរិបទសង្គមកម្ពុជា រាប់រយឆ្នាំមកហើយ ប៉ុន្តែប្រជាជាតិនេះមិនបានយកចិត្តទុកដាក់ ឬភ្លេចពិចារ​ណាលើទិដ្ឋភាពសង្គមមួយនេះ។

តើអ្វីជាមូលដ្ឋានវិទ្យាសាស្រ្ត? ហេតុផលគឺដោយសារពេលនៅក្នុងផ្ទៃ ចាប់ពីអាយុ៣ខែឡើង ពួកគេមានវិញ្ញាណរួចទៅហើយ ពួកគេអាចស្តាប់លឺ និងមានអារម្មណ៍ជិតស្និទ្ឋនឹងទិដ្ឋភាព សកម្មភាព ដែលម្តាយរបស់ពួកគេប្រព្រឹត្តប្រចាំថ្ងៃ។

សុំសន្តិភាពពីសត្រូវ?

និយាយពីញាតិជិតខាងកម្ពុជា ដែលជាជនជាតិថៃ ពួកគេមិនដែលឲ្យតម្លៃ និងគោរពខ្មែរនោះទេ បើទោះបីប្រវត្តិសាស្រ្តពួកគេទាំងអក្សរសាស្រ្ត សំនៀងភាសានិយាយដូចខ្មែរ និងទទួលឥទ្ឋិពលលើវិស័យវប្បធ៌ម និងសាសនាពីខ្មែរក្តី។

ជាតិសាសន៍មួយ ដែលមានចរិកបែបអេលីត និងត្រូវបានប្រជាជាតិជុំវិញ ភូមិផងរបងជាមួយ មិនសូវចូលចិត្តនេះ ពួកគេតែងតែចិញ្ចឹមចិត្តឈ្លានពាន និងលេបទឹកដីកម្ពុជាមិនចប់ មិនហើយ ដោយ​សារពួកគេមើលឃើញនូវអ្វីដែលខ្មែរមាន ទី១ កម្ពុជាមានសេដ្ឋកិច្ចអន់ថយជាងពួកគេ មានអាវុធយុទ្ឋ  ភ័ណ្ឌទំនើបជាងខ្មែរ ទី៣ មានប្រជាជនតិចជាងពួកគេ ទី៤ ជនជាតិខ្មែរ ពួកគេមើលឃើញនូវភាពទន់ជ្រាយ ពីខាងក្នុងនិងបែកបាក់ ទី៥ មានមូលដ្ឋានកងទ័ព និងចំនួនកងទ័ពតិចជាងពួកគេ។

ដូច្នេះ ការ “សុំសន្តិភាព”ពីពួកគេមិនត្រូវបានសន្តោស ផ្ទុយទៅវិញពួកគេកាន់តែមើលស្រាលខ្មែរកាន់តែខ្លាំង។ ហេតុនេះប្រជាជាតិខ្មែរ គួរប្រកាន់យកពាក្យ “យើងត្រូវការសន្តិភាព និងយើងត្រៀមខ្លួនដើម្បីប្រយុទ្ឋគ្រប់ពេល” ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណៈភាពទឹកដីខ្មែរ។

បើខ្មែរង់ចាំតែទប់ទល់ជាមួយសត្រូវ ដោយមិនវាយបកទាំង(ចិត្តសាស្រ្ត និងកំលាំង) ប្រៀបដូចជា អ្នកប្រដាល់ម្នាក់ឡើងរេញ លើកដៃការពាររហូត ខណៈកីឡាករម្នាក់ទៀត បានវាយសន្ឋាប់មកលើកីឡាកររូបនោះ ទោះបីតិចឬច្រើននឹងឈឺ បែកឈាម និងសន្លប់នៅក្នុងទឹកណាមួយ។

ប្រកាន់យកទស្សនបែបពួកជ្វីស ឬទស្សនខខ្មែរសម័យមហានគរ

ជាតិសាសន៍មួយដែលខ្លាំងពិតប្រាកដ “ពួកគេត្រូវមានទស្សនវិទ្យាខ្លាំង និងមានសាមគ្គីភាពជាតិជាធ្លុងមួយ” (មិនលើកឡើងពីសេដ្ឋកិច្ចនៅឡើយ) ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ចខ្ពស់ ក៏ផ្តល់តុល្យភាពផ្នែកផ្លូវចិត្ត និងអារម្មណ៍នៃមនសិកាស្នេហាជាតិផងដែរ។

“ជនជាតិជ្វីស” ជាជនជាតិពួកែរៀនសូត្រ និងអានសៀវភៅជាប់ជាប្រចាំ ហើយសៀវភៅបានក្លាយជាជំនូន ឬកាដូដ៏មានតម្លៃរបស់ជាតិសាសន៍របស់ពួកគេ ដែលជនជាតិនេះមានពាក្យស្លោកមួយ លើកឡើងថា “ជនជាតិណា អាចទិញទឹកចិត្តជនជាតិរបស់ខ្លួនបាន ពួកគេនឹងប្រគល់ប្រទេសពួកគេដល់អ្នកនោះ”។

ខ្មែរសម័យមហានគរខ្លាំង ដោយសារ “ការរួបរួម” កងទ័ពខ្លាំង មានវិន័យ មានជំនឿលើអំណាចប្រមូលផ្តុំ ពួកគេឲ្យតម្លៃព្រះមហាក្ស​ត្រជា “អាទិទេព” ដែលព្រះមហាក្សត្រត្រូវការ ពួកគេនឹងស៊ូស្លាប់ដើម្បីជាតិ មាតុភូមិ។

“ជនណាហ៊ានធ្វើបាបខ្មែរ ពួកគេនឹងសងសឹក និងវាយកម្ទេច”ត្រលប់វិញ ជាជាងការឲ្យអភ័យឬប្រកាន់យកពាក្យ “ចាញ់ជាព្រះ ឈ្នះជាមារ” ឬពៀរ រំងាប់ដោយការមិនចងពៀរ ដែលទស្សនវិទ្យាចុងក្រោយនេះ បានធ្វើឲ្យខ្មែរខ្សោយតជំនាន់។

ជាក់ស្តែង ក្នុងប្រវត្តិសាស្រ្តជិត១០០០ឆ្នាំមកនេះ ខ្មែរមិនសល់អ្វីក្រៅពីសោកនាដកម្ម ការបែកបាក់ជាតិ និងរួញទឹកដី ស្ទើរតែបាត់បង់ពីផែនទីពិភពលោក នៅចុងសតវត្សរ៍ទី១៨។

តើគួរគោរពនូវការផ្លាស់ប្តូររបស់ប្រជាជាតិឬទេ?

ភ្លេង និងបទចម្រៀងគោរពទង់ជាតិ “ជាព្រលឹង” អរូបិយ ដែលអាចស្ថិតនៅជាប់ ក្នុងស្មារតីរបស់ប្រជាជាតិ ដែលបច្ចុប្បន្នភ្លេងជាតិមួយកាលពីអតិតកាល ត្រូវបានជាតិសាសន៍នេះគោរព ចូលចិត្ត និងឲ្យតម្លៃដោយមិនដឹងខ្លួនរួចទៅហើយ។

ជាក់ស្តែងនៅពេលកុមារ ចូលសាលារៀនពីកម្រិតមតេយ្យសិក្សា ដល់មហាវិទ្យល័យ និងការគោរពទង់ជាតិ នៅតាមស្ថាប័នក្រសួងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រជាជាតិនេះ ត្រូវតែច្រៀងភ្លងគោរពទង់ជាតិ មុនចូលធ្វើការ ដែលការះនុវត្តន៍នេះ គួរធ្វើឡើងជាប្រចាំទាំងនៅស្ថាប័នរដ្ឋ និងវិស័យឯកជន។

បទចម្រៀងគោរពទង់ជាតិនាពេលបច្ចុប្បន្ន “មិនមែនមិនមានអត្ថន័យគ្រប់គ្រាន់ទេ” តែជាភ្លេងនិងចម្រៀងជាតិមួយ ដែលមិនទាន់បានបង្ហាញពីស្មារតីរ៉ឹងមាំ របស់ប្រជាជាតិនេះនៅឡើយទេ។

ផ្ទុយទៅវិញបទចម្រៀង “ដែនដីខ្មែរ” ត្រូវបានសាលារៀន ស្ថាប័នថ្នាក់ជាតិ និងក្រុមកងយោធពលខេមរៈភូមិន្ទ បានយកទៅច្រៀង ដើម្បីដាស់ស្មារតីរបស់ពួកគេរួចទៅហើយ ពួកគេទទួលយកដោយពេញចិត្តរួចទៅហើយ ។ ពិសសនៅពេលពួកគេច្រៀងចម្រៀងនេះ ពួកគេមានស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ មាតុភូមិយ៉ាងជ្រាលជ្រៅ។

អាស្រ័យហេតុនេះ សូមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុ​ប្បន្នមេត្តា ពិចារណាក្នុងការផ្លាស់ប្តូរភ្លេងជាតិថ្មី ប្រសិនជាអាច ដើម្បីកសាងស្មារតីខ្មែរ ព្រលឹងខ្មែរ ព្រលឹងនៃមហាអាជាចក្រអង្គរឡើងវិញ៕

ក្រសួងរៀបចំដែនដីនឹងផ្តល់ទិន្នន័យពីតម្រូវការលំនៅដ្ឋានដល់អ្នកអភិវឌ្ឍន៍ និងលំនៅដ្ឋានតម្លៃ៣៥០០ដុល្លារសមរម្យសម្រាប់ពលរដ្ឋ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ជាក់ថា ក្រសួងនឹងផ្តល់ទិន្នន័យដល់អ្នកអភិវឌ្ឍន៍ ដើម្បីសាងសង់លំនៅដ្ឋានលក់ជូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការផ្គត់ផ្គង់លើសតម្រូវការ។

ប៉ន្តែទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយទេ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពិធីមួយដែលប្រារពធ្វើនៅវិមាន៧ មករា កាលពីចុងសប្តាហ៍មុន។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់បានបន្តថា តម្លៃលំនៅដ្ឋាន ដែលប្រជាពលរដ្ឋកម្ពុជាមានលទ្ឋភាពទិញ គឺមានតម្លៃត្រឹម៣៥០០០ដុល្លារអាមេរិក ខណៈលំនៅដ្ឋានបែបសហកម្មសិទ្ឋរបស់អ្នកឧកញ៉ាហុង ពីវមានតម្លៃ១៧០០០ដុល្លារប៉ុណ្ណោះ វាជាតម្លៃមួយដែលប្រជាពលរដ្ឋអាចមានលទ្ឋភាពទិញបាន។

ជាមួយគ្នានេះ លោកក៏បានបង្ហើបពីការផលិតឥដ្ឋស្រាល និងសម្ភារៈសំណង់មួយចំនួន ដែលមានតម្លៃទាបជាងមុន ដើម្បីជួយសម្រូល​ដល់អ្នកអភិវឌ្ឍអាចប្រើប្រាស់បានផងដែរ៕

Legion Empire Realty បានបើកសម្ពោធ Office ថ្មី

0

(ភ្នំពេញ)៖ ក្រុមហ៊ុន Legion Empire Realty បានបើកសម្ពោធ Office ថ្មីរបស់ខ្លួន ជាផ្លូវការ កាលពីនាថ្ងៃ អាទិត្យ ទី០១ ខែមិថុនា ឆ្នាំ ២០២៥ ។

ក្រុមហ៊ុន Legion Empire Realty គឺជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញបំផុត ក្នុងការប្រឹក្សានិងជួយលោកអ្នក ទិញ លក់ និងជួល បាននូវអចលនទ្រព្យមួយដែលល្អ ដូចជា ដី ផ្ទះ វីឡា ខុនដូ ដែលមានគុណភាពនិងតម្លៃល្អ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Legion Empire Realty បានចាប់ផ្ដើមពីការិយាល័យតូច ដែលមានស្ថាបនិក​គឺ លោក កាំង នីន (Mr. Kang Nin) លោក សុខ ប៊ុនសារ៉ាក់ (Mr. Sok Bunsarak) និងលោក ចិន្តា បញ្ញារង្សី (Mr. Chenda Panhareangsey) រួមជាមួយនឹងសហស្ថាបនិក លោក យុទ្ធ (Mr. Yuth) ​ លោក កែវ វិរៈ (Mr. Keo Vireak) លោក សឿន ផល្លីន (Mr. Soeun Phallin) និង​លោក ឡឹក ឧត្តម្ភ ( Mr. Lek Oudom)​ដែលមានសមាជិកក្នុងក្រុមពោរពេញ ទៅដោយក្ដីស្រមៃ ហើយថ្ងៃនេះក្ដីសម្រៃមួយនោះ ក៏បានក្លាយជាការពិត ដោយអភិវឌ្ឍន៍ខ្លួនបានលឿនខ្លាំងមែនទែន ដែលនេះមិនមែនជាការផ្លាស់ប្ដូរធម្មតាទេ តែជាភាពជោគជ័យមិនគួរឱ្យជឿ ត្រឹមរយៈពេល ៣ខែតែប៉ុណ្ណោះ។

ប្រធានក្រុមហ៊ុន លោក កាំង នីន (Mr. Kang Nin)​ ក៏មានប្រសាសន៍ថា: “ថ្ងៃនេះ ជាដំណើរចាប់ផ្ដើមដ៏មានន័យ សម្រាប់ក្រុមហ៊ុនរបស់យើង យើងមានបេសកកម្មមួយ គឺបង្កើតសុទិដ្ឋិនិយមនៃការរស់នៅនិងការវិនិយោគ ដោយផ្ដល់ការប្រឹក្សាយោបល់ ប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត ដល់អតិថិជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុក អាចទិញបានផ្ទះក្នុងក្ដីស្រមៃនិងអាចចំណេញក្នុងការវិនិយោគនាពេលអនាគតបាន។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមការងារ ដៃគូសហការនិងអតិថិជនទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុនយើងខ្ញុំ ទើបពួកយើងមានសមិទ្ឋផលដូចថ្ងៃនេះ។ យើងនឹងបន្តផ្ដល់ជូនសេវាកម្ម ដែលប្រកបដោយជំនាញនិងវិជ្ជាជីវះច្បាស់លាស់ ជូនអតិថិជនទាំងអស់គ្នា។​ ហើយយើងក៏ខំប្រឹងប្រែង បណ្ដុះបណ្ដាលក្រុមការងារ​ ដើម្បីឱ្យមានសមត្ថភាពកាន់តែខ្ពស់និងផ្ដល់នូវការប្រឹក្សាយោបល់ ដែលល្អបំផុតជូនទៅដល់អតិថិជនផងដែរ។ សូមអរគុណនិងស្វាគមន៍មកកាន់ដំណើរថ្មីរបស់ពួកយើង។”

សម្ដេចធិបតី៖ ការវិនិយោគនៅខេត្តភាគឦសានដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់ខេត្ត

0

(រតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នា២០២៥ បានថ្លែងថាការអភិវឌ្ឍនៅខេត្ត​រត​ន​គិរី គឺអភិវឌ្ឍន៍រុញផលឱ្យទទួលបានទាំងអស់គ្នា ហើយការវិនិយោគនៅខេត្តភាគឦសាន មិនមែនជាការដណ្តើមការងារ ឬដណ្តើមដីរបស់ប្រជាពលរដ្ឋនោះឡើយ គឺដើម្បីតែជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើននៅក្នុងខេត្តតែប៉ុណ្ណោះ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។

ចំពោះមុខអង្គពិធី, សម្ដេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថាការអភិវឌ្ឍនៅខេត្តរតនគិរី គឺជាការអភិវឌ្ឍរុញផលឱ្យទទួលបានទាំងអស់គ្នា ដោយមិនប្រកាន់ មិនបោះបង់នរណា ឬលុបចោលជនជាតិដើមភាគតិចនោះឡើយ។

ដោយ សម្ដេចបវរធិបតី បានថ្លែងយ៉ាងដូច្នេះថា៖ «បើសិនជាកំណើនសេដ្ឋកិច្ចនៅទីនេះ ប្រជាជនកើនកាន់តែលឿន ដោយសារអី? ដោយសារហ្នឹងមានប្រជាពលរដ្ឋដែលរស់នៅខេត្តផ្សេងៗ ចង់មករកឱកាសការងារ ឱកាសអភិវឌ្ឍន៍នៅខេត្តនេះកាន់តែច្រើន។ មករកប្រកបរបរអាជីវកម្ម រកស៊ីទទួលទាន រកការងារធ្វើនៅទីនេះ អ៊ីចឹងកើនឡើងកាន់តែច្រើន»

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី សង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្តរតនគិរី នឹងមិនមានការប្រកាន់ប្រជាពលរដ្ឋពីខេត្តផ្សេងៗ​ ដែលចូលមកវិនិយោគ ឬបំពេញការងារនៅក្នុងខេត្តរបស់ខ្លួន ដែលនេះមិនមែនមកដើម្បីដណ្ដើមដីប្រជាពលរដ្ឋនោះទេ តែមកបង្កើនកម្លាំងសេដ្ឋកិច្ច អភិវឌ្ឍន៍ក្នុងខេត្តឱ្យមានការរីកចម្រើនទ្វេដង៕

តើអគារមានរាងគូបធំជាងគេបំផុតលើពិភពលោកក្នុងរាជធានីរបស់អារ៉ាប៊ីសាអូឌីតសម្រេចបានវឌ្ឍនភាពដល់ណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអគារមានរាងគូប Mukaab ខ្នាតយក្សនៅទីក្រុងរីយ៉ាដ ដែលជារាជធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបានវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងដំណាក់កាលសាងសង់ដំបូងរបស់ខ្លួនគិតនៅត្រឹមខែមិថុនា ឆ្នាំ២០២៥។

ជាក់ស្តែង ការងារជីកខួងដីសម្រាប់សាងសង់អគារ Mukaab និងតំបន់ជុំវិញរបស់គម្រោងនេះ សម្រេចបានវឌ្ឍនភាពចំនួន៨៦ភាគរយ ដោយបានខួងដីចេញជាង១០លានម៉ែត្រគូប។

គម្រោង Mukaab ជា​អគារ​គូបខ្ពស់​កប់ពពក​ដែល​មាន​កម្ពស់ ទទឹង និង​បណ្តោយស្មើគ្នាប្រវែង៤០០ម៉ែត្រ។គម្រោងនេះត្រូវបានរចនាឡើងដើម្បីប្រែក្លាយជាការអភិវឌ្ឍន៍ចម្រុះ រួមមានលំនៅដ្ឋាន ពាណិជ្ជកម្ម និងកន្លែងកម្សាន្ត។

គម្រោងអគារ Mukaab ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ “New Murabba” ដែលមានគោលបំណងប្រែក្លាយតំបន់កណ្តាលរាជធានី Riyadh ទៅជាមជ្ឈមណ្ឌលទីក្រុងសម័យទំនើបប្រកបដោយនិរន្តរភាព។

គម្រោងអគារមានរាងគូបនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០ខាងមុខ ដោយស្របតាមគំនិតផ្តួចផ្តើម“ចក្ខុវិស័យឆ្នាំ២០៣០” របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍន៍ទីក្រុង។

គម្រោងអគារ Mukaab គ្រោងចំណាយទុនវិនិយោគចំនួន៥០ពាន់លានដុល្លារអាមេរិក ដោយមានផ្ទៃក្រឡាខាងក្នុងសរុបជាង២លានម៉ែត្រការ៉េ។ អគារខ្ពស់កប់ពពកដ៏មហិមានេះនឹងក្លាយជាអគារធំជាងគេបំផុតរបស់ពិភពលោក បើគិតពីទំហំអគារ៕

សម្ដេចធិបតី៖ គោលនយោបាយអភិវឌ្ឍន៍ និង​ការពារ​ទឹក​ដី​របស់​រាជ​រដ្ឋាភិបាល​គឺ​អភិវឌ្ឍន៍​នៅ​តាម​ព្រុំ​ដែន​ជា​យុទ្ធសាស្ត្រ​បំផុត

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ការអភិវឌ្ឍនៅតាមព្រំដែនគឺជា យុទ្ធសាស្រ្តល្អបំផុតក្នុងការការពារបូរណភាពទឹកដី ក្នុងរយៈពេលវែងតាមរយៈការយកប្រជាជន និងការអភិវឌ្ឍជាខឿនការពារព្រំដែន ដែលជាគោលនយោបាយក្នុងការ អភិវឌ្ឍនិងការពារទឹកដីដែលរាជរដ្ឋាភិបាលត្រូវបន្តធ្វើ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល ទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន៕