តើអ្នកជំនាញអចលនទ្រព្យបីរួបមើលឃើញស្ថានភាពទីផ្សារអចលនទ្រព្យមានសភាពដូចម្តេចរហូតមកដល់ចុងខែឧសភានេះ?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ នៅក្នុងទីផ្សារចំនួនអ្នកលក់ នៅតែមានចំនួនច្រើនជាងអ្នកទិញ ទីផ្សារមិនទាន់មានតម្លៃកើនឡើងនៅឡើយ បើធៀបនឹងមុនវិបត្តិកូវីដ១៩។

អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ មានសកម្មភាពទិញ លក់ជាហូរហែរ តែក្នុងក្របខ័ណ្ឌ នៃតម្រូវការចាំបាច់ជាជាង ការវិនិយោគយកផលចំណេញ។

លោកបញ្ជាក់ថា “បច្ចុប្បន្នអ្នកលក់ បានទទួលស្គាល់ថា ក្នុងទីផ្សារពិតជាមានអ្នកលក់ច្រើន ហើយតម្លៃបានធ្លាក់ចុះ”។លោកបន្តថា “ម្ចាស់អចលនទ្រព្យបានដឹងថា មានអ្នកទិញមានដែរ តែមានចំនួនតិច ហេតុនេះតម្លៃអចលនទ្រព្យ ដែលពួកគាត់អាចលក់ចេញបាន ពួកគេបានលក់ ដោយមិនរង់ចាំទៀតទេ”។

ជាមួយគ្នានេះ លោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា និន្នាការទីផ្សារទិញ លក់ ជួល ពិសេសឃ្លាំងនានា នៅតែមានសក​ម្ម​ភាព និងតម្រូវការ ប៉ុន្តែទីផ្សារខុនដូ និងលំនៅដ្ឋាននានាបានងាកមករកតម្រូវការសម្រាប់តម្លៃមធ្យម ជាជាងលំនៅដ្ឋានបែបប្រណីត។

លោកស្រីបន្តថា “យើងនៅតែមានសុទិដ្ឋិនិយម ក្នុងទីផ្សារឆ្នាំនេះ ពិតជាមានសភាពប្រសើរជាងឆ្នាំមុន បើទោះអ្វីៗមិនទាន់ហក់ឡើងគួរឲ្យកត់សំគាល់ក្តី”។

ចំណែកលោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅក្នុងសកម្មភាពសមា​គមនៃកម្មវិធីland Matching នៅតែមានសមា​ជិករបស់យើងផ្តល់សេវាកម្មទិញ លក់ជួលបានជាហូរហែរ។

លោកបន្តថា “ស្ថានភាពអចលនទ្រព្យ នៅក្នុងទីផ្សារជាក់ស្តែងចាប់ផ្តើមរើបឡោះងវិញណ្តើរៗហើយ”៕

 

ក្រុមហ៊ុនចិនប្រមាណ៤០បានសិក្សាកាលាននុវត្តន៍ភាពវិនិយោគ នៅកម្ពុជា

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាសចិនប្រមា​ណ៤០បាននិងកំពុងសិក្សាពីឱកាស ដើម្បីធ្វើការវិនិយោគនៅក​ម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលតំណាងអ្នកឧកញ៉ា បណ្ឌិត វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំង អនុប្រធាន សមាជិក សមាជិកា បានទទួលជួបជាមួយ លោកJi Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ។

ក្នុងជំនួបពាណិជ្ជកម្ម រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន មានក្រុមហ៊ុនចូលរួមប្រមាណ ៤០ ទាំងភាគីកម្ពុជា និងចិន បានពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យ ថាមពល សំណង់ រោងចក្រ អចលនទ្រព្យ និងវិស័យដឹកជញ្ជូន៕

ដំណើរទស្សនកិច្ចថ្ងៃទី១ សម្តេចធិបតីបានជួបថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ សមាគមជប៉ុនជាច្រើន ដើម្បីទាក់ទាញជំនួយនិងការវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ជប៉ុនៈ អនុវត្តន៍នូវគោលនយោបាយគោះទ្វារអ្នកវិនិយោគ សម្តេ​ចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជម្រុញពួកគេពីកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា។

តោះបីហត់នឿយក្នុងការធ្វើដំណើរ ប៉ុន្តែនាយករដ្ឋមន្រ្តីវ័យក្មេងពោរពេញដោយថាមពល និងទេពកោសល្យរូបនេះ បានឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីជួបជជែកពិភាក្សា និងបង្ហាញពីឱកាសមាសរបស់កម្ពុជា ដែលអ្នកធុរកិច្ចអន្តរជាតិអាចរកផលចំណេញបាន ពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ គោលនយោបាយលើកទឹកចិត្តជាច្រើន រួមទាំងការរីកចម្រើសេដ្ឋកិច្ចប្រកបដោយភាពធន់។

ជាក់ស្តែងសម្តេចធិបតីបានជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រុមហ៊ុន MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad បង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា។ សម្តេចធិបតី ក៏បានអនុញ្ញាត្តឲ្យលោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

សម្តេចធិបតីក៏បានអនុញ្ញាត្តឲ្យលោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Japan Bank for International Cooperation (JBIC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ សម្តេចធិបតីក៏បានអនុញ្ញាត្តឲ្យលោកប្រធានសមាគមកម្ពុជា-ជប៉ុន ដាក់ចេញផែនការសកម្មភាពបន្ថែមដើម្បីជំរុញការវិនិយោគនៅកម្ពុជា។ លើសពីនេះ សម្តេចធិបតីក៏បានអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំអង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំជាដើម៕

 

 

សម្តេចតេជោបង្ហាញជំហរចង់បានសន្តិភាព តែគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារបូរណៈភាពទឹកដី

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានសកម្មភាពរបស់ទាហានថៃ ដែលចូលមកវាយឆ្មក់ទាហានកម្ពុជា នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារថា ជាការឈ្លានពាន និងបានថ្កោលទោសចំពោះសកម្មភាពបែបនេះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបញ្ជាក់ថា សម្តេចមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងទេ ហើយប៉ុន្តែសម្តេចគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារខ្លួន ក្នុងករណីមានការឈ្លានពាន បែបនេះបន្តទៀត។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខ ជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដែលបានបាត់បង់ជីវិត ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពានថៃ។

សម្តេចបានបញ្ជាក់ច្បាស់ថាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ មិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្ត ឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែល ជាមួយការឈ្លានពាន កាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ”។

សម្តេចបានបន្តថា ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់ រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានបន្តទៀត”។ សម្តេចបន្ថែមថា “ខ្ញុំសង្ឃឹមថាកាចរចា ដែលនឹងត្រូវធ្វើនៅថ្ងែស្អែក រវាងមេបញ្ជាការកងទ័ព ជើងគោក នៃប្រទេសទាំងពីរនិងទទួលបានផលល្អ”។

សម្តេចតេជោបានបញ្ជាក់ទៀតថា “ខ្ញុំសង្ឃឹមថា នឹងមិនមានភាពតានតឹង ទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីររហូតដល់រាំងស្ទះដល់ កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍ នៃប្រទេសទាំងពីរនោះឡើយ”

សម្តេចតេជោប្រធានព្រឹទ្ធសភា បានអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះ ឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់ លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ។

សម្តេចបានបញ្ជាក់ថា យើងស្អប់សង្គ្រាមតែយើងបង្ខំចិត្តត្រូវធ្វើសង្គ្រាម ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ ដល់២០១១ ដែលប្រើមុខព្រួញ៣គឺយោធា ការទូតនិងផ្លូវច្បាប់”។

First of all, I would like to express my deep condolences and sympathy to the family of the late Warrant Officer Suon Ron, who lost his life due to the assault by invading forces. A peaceful, friendly, cooperative, and developing border should never witness such incidents. I stronglycondemn any individual, entity, or authority that made the decision to carry out such an act of aggression, which resembles the incursions that occurred between 2008 and 2011 at the Preah Vihear temple.

I do not wish to see any armed conflict break out, but I fully support the Royal Government’s decision to deploy troops and heavy weaponry to the border area as a means of preparing for defence in the event of continued aggression. I hope that the talks scheduled for tomorrow between the army commanders of both nations will produce positive results. I also hope there will be no tension along the entire stretch of the border that could obstruct cooperation in other sectors, which are of mutual benefit to both countries.

I appeal to my fellow citizens not to escalate this conflict into ethnic hatred and to place trust in the government’s and both nations’ military efforts to resolve the issue. We hate war, but we are compelled to wage it when facing foreign aggression—just as we did between 2008 and 2011—by utilizing a three-pronged approach: military, diplomatic, and legal approaches.

 

 

សមាគមកម្ពុជា-ជប៉ុន ដាក់ចេញផែនការសកម្មភាពដើម្បីជំរុញការវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    តូក្យូៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានអនុញ្ញាតឱ្យលោកTAKAHASHI Fumiaki ប្រធានសមា​គមកម្ពុជា-ជប៉ុន (JCA) ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើ​ញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួប ប្រធានសមាគមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាត​ឱ្យឯកឧត្តម​ និង​ គណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម។

លោកប្រធានសមាគម បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគមដែលបច្ចុប្បន្ននេះ ចំនួនសមា​ជិកសមាគម មានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិយោគនៅកម្ពុជា។

លោកបន្តថា ក្នុងឆ្នាំ២០២៥នេះ សមាគមនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ លោកប្រធានសមាគមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ សម្របសម្រួល​ និង​គាំទ្រសកម្មភាពការងាររបស់សមាគម ជាពិសេសការជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម ដៃគូ​ និងភាគីពាក់ព័ន្ធនានានៅកម្ពុជា។

ប្រធានសមាគមរូបនេះ ក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន៣របស់សមាគម រួមមាន ១. ការជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ២. ការជំរុញការវិនិយោគ លើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម (Agro-Processing) និង៣. ការជំរុញការវិនិយោគ លើសួនឧស្សាហកម្មឌីជីថលនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបប្រធានសមាគមសាជាថ្មី និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសកម្មភាពការងាររបស់សមាគម។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជាថ្មី អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេ​សតាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់ ជាពិសេ​ស ការរៀបចំយន្តការ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស​ និង​ ប្រទេសជប៉ុន។

ចំណែកការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សម្ដេចបវរធិបតីបានលើកទឹកចិត្ត ដល់សមាគមឱ្យពិនិត្យលទ្ធភាពក្នុងការរៀប​ចំតំបន់សេដ្ឋកិច្ចពិសេស ដាច់ដោយឡែកនៅកម្ពុជា (Exclusive Special Economic Zone – ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ដោយសម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការគាំទ្រចំពោះការដំណើរការ ESEZ នេះ៕

ទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់នៅក្នុងទីក្រុងសៀងហៃរបស់ចិនបន្តមានស្ថានភាពល្អប្រសើរ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានអះអាងថា ទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់នៅទីក្រុងសៀងហៃនៃប្រទេសចិននៅតែមានស្ថានភាពល្អប្រសើរ ដោយសារក្រុមអ្នកមានបានចាក់បញ្ចូលដើមទុនដើម្បីទិញផ្ទះមានតម្លៃថ្លៃកប់ពពកទាំងនោះ ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចក្តី។

ជាក់ស្តែង អតិថិជនបានសម្រុកផ្ទះទាំង៦៤យូនីត ដែលម្ចាស់គម្រោងអគារ One Central Park បានដាក់លក់។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ Huangpu ចំកណ្តាលទីក្រុងសៀងហៃដោយទទួលបានប្រាក់ចំណូលសរុប៤ពាន់លានយ័ន (ប្រមាណ៥៥៦លានដុល្លារអាមេរិក)។

អគារ One Central Park ត្រូវបានបណ្តាក់ទុនវិនិយោគរួមគ្នាដោយក្រុមហ៊ុន Sunac China Holdings ក្រុមហ៊ុន Citic Group និងក្រុមហ៊ុន Xinhu Group។ គម្រោងនេះមានទីតាំងនៅក្នុងតំបន់ផ្សារ និងការកម្សាន្ត“Xintiandi”របស់ទីក្រុងសៀងហៃ។

យូនីតផ្ទះល្វែងក្នុងអគារ One Central Park មានតម្លៃដាក់លក់ជាមធ្យមចំនួន១៨៥.០០០យ័នក្នុងមួយម៉ែត្រការ៉េ។ ចំណែក ផ្ទះប្រភេទ Duplex ធំជាងគេបំផុតត្រូវបានដាក់លក់ក្នុងតម្លៃជាង២៤៦.០០០យ័នក្នុងមួយម៉ែត្រការ៉េ ដែលធ្វើឱ្យអគារ One Central Park ក្លាយជាអគារលំនៅដ្ឋានថ្លៃជាងគេបំផុតមួយ បើគិតពីតម្លៃលក់ចេញក្នុងមួយម៉ែត្រការ៉េ។

ការបើកដំណើរការលក់ផ្ទះកាលពី២ជុំមុននៅអគារ One Central Park ក៏បានលក់អស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងផងដែរ ខណៈប្រាក់ចំណូលពីការលក់ផ្ទះក្នុងគម្រោងនេះបានកើនឡើងលើសពី១០,៨ពាន់លានយ័នគិតមកទល់ពេលនេះ។ អគារ One Central Park បានក្លាយជាគម្រោងលំនៅដ្ឋានដំបូងគេនៅប្រទេសចិន ដែលសម្រេចបានទំហំប្រាក់ចំណូលពីការលក់ផ្ទះលើសពី១០ពាន់លានយ័នក្នុងឆ្នាំនេះ។

អ្នកអភិវឌ្ឍន៍បានអះអាងថា ខ្លួនគ្រោងនឹងចាប់ផ្តើមដាក់លក់ផ្ទះក្នុងគម្រោងអគារ One Central Park សម្រាប់ដំណាក់កាលជុំទី៤ នៅក្នុងខែមិថុនាឆាប់ៗខាងមុខ។

ការ​លក់​ផ្ទះ​ប្រណីត​បាន​បង្ហាញ​ពី​ភាព​រឹងមាំ​ប្រកបដោយនិរន្តរភាព​នៅ​ទូទាំង​ទីក្រុងសៀងហៃ។ យោងតាមក្រុមហ៊ុន Centaline Property បានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅទីក្រុងសៀងហៃបានកើនឡើងក្នុងខែមេសា និងខែឧសភានេះ ដោយលើសពីមធ្យមភាគកំណើនថ្នាក់ជាតិ៕

ផ្ទះ Penthouse នៅអគារមួយក្នុងទីក្រុងតូក្យូបំបែកកំណត់ត្រាថ្លៃបំផុត ដោយលក់ក្នុងតម្លៃ៦៦,៥លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្ទះ Penthouse នៅអគារមួយស្ថិតក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនអន្តរជាតិ EQT បានលក់ដាច់ក្នុងតម្លៃ៩,៥ពាន់លានយ៉េន(ប្រមាណ៦៦,៥លានដុល្លារអាមេរិក) ដែលនេះជាតម្លៃមួយយ៉ាងខ្ពស់កប់ពពកក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងតូក្យូ។

ផ្ទះនោះមានបន្ទប់គេងចំនួន៤ នៅក្នុងអគារ Marq Omotesando One នៅជិតតំបន់ Harajuku ដែលជាតំបន់ផ្សារទំនើបដ៏ល្បីល្បាញនៃទីក្រុងតូក្យូ។ ផ្ទះនេះមានតម្លៃជាង៥០លានយ៉េនក្នុងមួយ tsubo ដែលជាតម្លៃខ្ពស់បំផុតក្នុងកំណត់ត្រារបស់ប្រទេសជប៉ុនបើគិតតាមខ្នាតមួយនេះ។(មួយ tsubo មានរង្វាស់ស្មើនឹង៣,៣ម៉ែត្រការ៉េ)។

ផ្ទះ Penthouse នោះលាតសន្ធឹងលើជាន់ទី៤ ទាំងមូលនៃអគារ Marq Omotesando One ហើយរួមមានទាំងបន្ទប់ស្ប៉ា រានហាលខាងក្រៅចំនួន៣ ដំបូលផ្ទះឯកជនមួយ ដែលមានអាងហែលទឹក និងមានជណ្តើរយន្តឯកជនផងដែរ។

យ៉ាងណាមិញ អត្តសញ្ញាណរបស់អ្នកទិញមិនត្រូវបានគេទម្លាយឱ្យដឹងឡើយ។ ការលក់ផ្ទះនេះបានទាញការចាប់អារម្មណ៍ខ្លាំង ព្រោះវាមានតម្លៃខ្ពស់កប់ពពក។គម្រោងអចលនទ្រព្យលំដាប់ខ្ពស់នៅក្នុងទីក្រុងតូក្យូបានរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ការរីកចម្រើនយ៉ាងឆាប់រហ័សនេះ ក៏ដោយសារតែបណ្តាអ្នកអភិវឌ្ឍន៍នានាព្យាយាមទាញយកនូវសក្តានុពលពីកំណើនតម្រូវការរបស់អ្នកទិញក្នុងស្រុក និងអតិថិជនជាជនបរទេសដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ចូលទៅកាន់ក្រុមហ៊ុនរបស់ខ្លួន។

តម្លៃផ្ទះនៅទីក្រុងតូក្យូមាននិន្នាការកើនឡើងយ៉ាងគំហុក ដែលជំរុញដោយការកើនឡើងនៃតម្លៃសម្ភារៈសំណង់ និងការផ្គត់ផ្គង់នៅមានកម្រិត។ ការលក់អចលនទ្រព្យប្រណីតនៅក្នុងគម្រោងអភិវឌ្ឍន៍ធំៗដូចជាគម្រោង Azabudai Hills ‘Aman Residences និងគម្រោង Mita Garden Hills បានធ្វើឱ្យតម្លៃផ្ទះជាមធ្យមនៅទីក្រុងតូក្យូហក់ឡើងខ្ពស់ជាងមុន៕

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគ ១៥៤ លានដុល្លារនៅខេត្តព្រះសីហនុ

0

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលើកទី១៦ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥។

គម្រោងដែលបានសម្រេចជាគោលការណ៍នេះ មានចំនួន ១០គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៤, គម្រោងថ្មី ចំនួន ៤, គម្រោងពង្រីកចំនួន ១, និង គម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១,១៨៧ កន្លែង ជាអាទិ៍ រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និង អគារស្នាក់នៅរួម។ ផ្អែកតាមនេះ, ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ ឧសភា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ០២៩ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង។

បណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានគូសរំលេចជូនអង្គប្រជុំជ្រាប អំពីបច្ចុប្បន្នភាពនៃ ស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល និង ការការពារឧស្សាហកម្មក្នុងស្រុក ដែលបណ្តាលឱ្យមានការកើនឡើងនៃរបាំងពាណិជ្ជកម្ម ជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និង ការនាំចេញរបស់កម្ពុជាផងដែរ ។

ទោះបីយ៉ាងណា, ស្ថានភាពនេះ ក៏បានបង្កើតកាលានុវត្តភាព សម្រាប់កម្ពុជា ក្នុងការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញវិនិយោគពីប្រទេសផ្សេងៗ តាមរយ:ការបន្តខិតខំប្រឹងប្រែងទ្វេដង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគ ។ ផ្អែកតាមនេះ, ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏នឹងបន្តខិតខំប្រឹងប្រែងថែមទៀត ជាបន្តបន្ទាប់ឥតដាច់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និង ជំរុញការវិនិយោគថែមទៀត មកក្នុងខេត្តព្រះសីហនុ តាមរយៈ “ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី” និងការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ” ។

សូមជម្រាបជូនថា តាមការគ្រោងទុកនៅក្នុងខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខ ក្រុមការងារនឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ប្រមាណ ៣០ គម្រោង។ ដូច្នេះ, យើងពិនិត្យឃើញថា ទោះជាស្ថិតក្នុងស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកលដែលកំពុងផ្លាស់ប្តូរ និង មិនមានភាពប្រាកដប្រជាក៏ដោយ ក៏ចំនួនគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុ នៅបន្តមាននិន្នាការកើនឡើង ដែលតាមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសំណូមពរឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុន ក្នុងការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការវិនិយោគ ។

ជាមួយនេះ, ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣៕

មន្រ្តីជាន់ខ្ពស់ CDC លើកឡើងពីកត្តាវិជ្ជមានជាច្រើនរបស់កម្ពុជា ដែលធ្វើឲ្យប្រទេសនេះស្ថិតក្នុងគៅលំហូរ FDI

0

ដោយៈ និស្ស័យ

ភ្នំពេញៈ អង្គភាពFDI Intelligence នៃកាសែតFinancial Times កាលពីឆ្នាំ២០២៤ បានដាក់ពិន្ទុជា “គោលដៅវិនិយោគផ្ទាល់បរទេសឈានមុខក្នុងឆ្នាំ២០២៤” ក្នុងចំណោមប្រទេសនាំមុខ៥០ លើសកលលោក។

នេះជាការលើកឡើងេបស់លោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីចុងសប្តាហ៍មុន។

លោកបញ្ជាក់ទៀតថា កម្ពុជាមានទស្សនវិស័យ វិនិយោគផ្ទាល់បរទេសដ៏ស្វាហាប់ ដូចជា ការបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ភាពសម្បូរពលកម្មវ័យក្មេងនិងមានជំនាញ។ ទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំកណ្តាល នៃមហាអនុតំបន់មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍។

លើសពីនេះកម្ពុជា ក៏មានសក្តានុពលក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិ និងយន្តការកិច្ចសន្ទនា ដ៏មានប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ការបន្តពង្រីកនិងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបន្តដាក់ចេញនូវវិធានការគាំទ្រផ្សេងៗ សំដៅធ្វើការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច៕លោកជា វុទ្ឋីបញ្ជាក់ឲ្យដឹង៕

អគ្គនាយិការវ័យក្មេង នៃបុរីភូមិសាគូរ៉ា ទទួលពានរង្វាន់លំដាប់អន្តរជាតិ ជាមួយសហគ្រិនឆ្នើមមកពី២៦ប្រទេសផ្សេងទៀត

0

ភ្នំពេញ ៖ កញ្ញា ជាម ស៊ូគាវ អគ្គនាយិការ នៃបុរីភូមិសាគូរ៉ា បានទទួលពានរង្វាន់ Asia Prestige “50 Under 50 CEO Excellence Award 2025 ជាមួយនឹងសហគ្រិនឆ្នើមចំនួន៥០រូប មកពីប្រទេសចំនួន២៦ផ្សេងទៀត ។

ពានរង្វាន់នេះ មិនមែនជារឿងដែលងាយស្រួលសម្រាប់សហគ្រិនដែលចង់បាននោះទេ គឺត្រូ​វ​កា​រ​ទាំង​​បទ​ពិ​សោ​ធន៍និងការដឹកនាំ ប៉ុន្តែកញ្ញាជាម ស៊ូគាវ ជាអ្នកដឹកនាំវ័យក្មេងមួយរូប ដែលមានបទពិសោធន៍ ក្នុងកា​រ​រ​​ស់​នៅ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅចក្រភពអង់គ្លេស  និងបញ្ច​ប់​ថ្នា​​ក់​អនុ​បណ្ឌិ​ត​នៅ​​ប្រទេ​​ស​អូស្ត្រាលី រួចក៏វិ​ល​ត្រ​ឡ​ប់​ម​ក​មា​តុ​ប្រ​ទេ​ស​វិ​ញ​ជា​មួយនឹងចក្ខុ​វិស័យដើម្បី​នាំ​យក​ស្ត​ង់​ដា​រ​របៀ​​បរ​ស់​​នៅ​អ​ន្ត​រជាតិដល់សហ​គ​មន៍ក្នុងស្រុក។

​ប​ន្ថែមពីនេះ ក្នុងវ័យត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ កញ្ញា ជាម ស៊ូគាវ បានធ្វើនូវអ្វីដែលអ្នកដឹក​នាំធុ​រកិ​ច្ច​ភា​គ​ច្រើន​ស្រ​មើ​ស្រ​មៃចង់បាន ដូចអ្វីដែលកញ្ញាកំពុងធ្វើ គឺការបើក​ដំ​ណើ​រ​កា​រ​គម្រោ​ង​អ​ច​​ល​ន​ទ្រ​ព្យ​ខ្នា​ត​ធំ​ដែ​ល​មា​ន​ទី​តាំ​ង​នៅភាគខាងត្បូងរាជធានីភ្នំពេញ ចំងាយត្រឹម 5នាទីពី Aeon 3 និង 10នាទី ពី អាកាស​យា​ន​ដ្ឋា​ន​អ​ន្តរ​ជា​​តិតេ​​ជោ​ ​ដែលកំពុងមានអតិថិជនរស់នៅក្នុងបុរីភូមិសាគូរ៉ាជាច្រើនក្រុមគ្រួសារដែលទំហំគម្រាងសរុបជិត 20 ហិចតា ។​

ដោយសារតែគម្រោងខាងលើនេះមានភាពជោគជ័យ ពេលនេះ កញ្ញា ជាម ស៊ូគាវ  ទទួលបា​នការ​ទ​ទួ​ល​ស្គា​ល់​​ជា​អន្តរជាតិ និងទទួលបានពានរង្វាន់លំដាប់អន្តរជាតិគឺ ពានរង្វាន់ Great Leadership Excellence ក្នុង​កម្ម​វិធី Asia Prestige “50 Under 50 CEO Excellence Award 2025”  ។

តាមរយៈពានរង្វាន់ដែលកញ្ញា ជាម ស៊ូគាវ ទទួលបាននៅពេលនេះ មិនត្រឹមតែជាមុខមាត់នៅពីក្រោយបុរី ភូមិសាគូរ៉ា ដែលជាសហគមន៍លំនៅដ្ឋានដែលរីកចម្រើនលឿនបំផុតមួយរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បា​ន​ធ្វើឱ្យកញ្ញា បានក្លាយជានិមិត្តរូបនៃសហគ្រិនកម្ពុជាជំនាន់ក្រោយ ។

គួរបញ្ជាក់ថា បុរី ភូមិសាគូរ៉ា ជាសហគមន៍នៃក្តីស្រឡាញ់ ពោរពេញដោយស្នាមញញឹម ភាពកក់ក្តៅ សម្រា​ប់គ្រួ​សារខ្មែរទាំងអស់គ្នាដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពសំណង់ គ្រឿងបរិ​ក្ខារ​ស្ត​ង់​ដាខ្ព​​ស់ ការរចនាដោយគិតគូរពីផាសុខភាព សួនធម្មជាតិ ធំទូលាយ និងប​រិ​យាកា​ស​ស្ង​ប់​ស្ងា​ត់​ស​ម្រា​ប់អតិថិជន។

​ឥឡូវនេះ បុរី ភូមិសាគូរ៉ា កំពុងមានការផ្តល់ជូនយ៉ាងពិសេសគឺ Mid-Year Mega Sale ជូនដល់អតិជន ទៅលើ៤ប្រភេទផ្ទះ៖

  1. វីឡាភ្លោះ តម្លៃ $ 249,000 បញ្ចុះត្រឹម $231,888
  2. វីឡាកូនកាត់ តម្លៃ $ 157,400 បញ្ចុះត្រឹម $149,888
  3. ផ្ទះអាជីវកម្ម តម្លៃ $ 145,000 បញ្ចុះត្រឹម $134,888
  4. ផ្ទះអាជីវកម្ម ខ្នាតធំ តម្លៃ $188, 000 បញ្ចុះត្រឹម $ 174,888

បុរីភូមិសាគូរ៉ាផ្តល់ជូនការបង់ប្រាក់ដល់អតិថិជនយ៉ាងងាយស្រួលនិងមានភាពបត់បែន កក់មុនត្រឹម10% អាចចូលរស់នៅបានភ្លាមៗ!

កុំខកខានណ៎ា! សល់តែ ៥ផ្ទះទៀតតែប៉ុណ្ណោះ! ទិញរស់នៅក៏បាន ទិញវិនិយោគកាន់តែល្អ

បុរី ភូមិសាគូរ៉ា ភាពរីកចម្រើននៃការរស់នៅប្រកបដោយសុភមង្គល ៕