តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបន្តធ្លាក់ថ្លៃចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានបន្តធ្លាក់ថ្លៃចុះ ស្របពេលក្រុមអ្នកវិនិយោគបង្ហាញសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក(Fed) នឹងកាត់បន្ថយអត្រាការប្រាក់ក្នុងរង្វង់០,២៥ភាគរយនៅខែកញ្ញាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៦ភាគរយដល់៣៣៦៦,៣៧ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៣៥៤,៤២ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៨ភាគរយដល់៣៤១៧,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៦នាទីព្រឹកដូចគ្នា។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៧,៧១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៨៤ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

ទីផ្សារអចលនទ្រព្យបដិសណ្ឋារនៅហ្វីលីពីនរំពឹងទទួលបានសន្ទុះវិជ្ជមាន ខណៈប្រទេសនេះនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពជាម្ចាស់ផ្ទះរបស់ប្រទេសហ្វីលីពីនសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២៦ ត្រូវបានគេរំពឹងថា នឹងជួយជំរុញទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចរបស់ប្រទេសនេះ ជាពិសេសឧស្សាហកម្ម MICE ដែលរួមមាន កិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងការតាំងពិពណ៌។

ក្រុមអ្នកជំនាញបានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងផ្សព្វផ្សាយភាពទាក់ទាញសម្រាប់ម៉ាកយីហោសណ្ឋាគាររបស់ហ្វីលីពីននៅលើឆាកអន្តរជាតិ និងប្រែក្លាយប្រទេសហ្វីលីពីនជាគោលដៅសម្រាប់ការធ្វើដំណើរក្នុងគោលបំណងអាជីវកម្ម និងការកម្សាន្ត។

ប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៦។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនទៅកាន់គោលដៅសំខាន់ៗដូចជា រដ្ឋធានិម៉ានីល និងទីក្រុងសេប៊ូ(Cebu)។

ប្រសិនបើការរៀបចំព្រឹត្តិការណ៍ទាំងនេះទទួលបានជោគជ័យ នោះការណ៍នេះអាចបង្កើតនូវអត្ថប្រយោជន៍រយៈពេលវែង និងអាចជំរុញឱ្យមានការចូលមកទស្សនា និងដើរកំសាន្តនៅប្រទេសហ្វីលីពីនម្តងទៀត (Repeat visit) និងការចែករំលែកនូវបទពិសោធន៍វិជ្ជមានពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត(Word of Mouth)។

លោក Agnes Pacis អនុប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន SM Hotels & Convention បានអះអាងថា “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៦ នឹងជំរុញឱ្យហ្វីលពីនដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្ម MICE ហើយយើងនឹងសាងសង់សណ្ឋាគារជាច្រើនក្នុងរយៈពេល៥ឆ្នាំខាងមុខ”៕ប្រភព: Business World៕

ក្រសួងដែនដីប្រកាសអ្នកជំនាញពាក់ព័ន្ឋនឹងការសិក្សាទីក្រុងចូលរួមប្រកួតប្រជែងរចនារង្វង់មូលទីក្រុងកោះពេជ្រ និងកោះនរាឱ្យទៅជា “បេះដូងរាជធានី”

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីថ្ងៃទី១៤ សីហាបានចេញសេចក្តីប្រកាស ដោយអញ្ជើញអ្នកជំនាញពាក់ព័ន្ឋចូលរួមប្រកួតប្រជែង រចនារង្វង់មូលទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា។

សេចក្តីប្រកាសដែលបានបង្ហោះ លើបណ្តាញទំនាក់ទំនងរបស់ក្រសូងបានបញ្ជាក់ថា សូមអញ្ជើញ ស្ថាបត្យករ និងនគរូបនីយករ សេដ្ឋកិច្ចវិទូទីក្រុង សាស្ត្រាចារ្យ និស្សិតស្ថាបត្យកម្ម និងនគរូបនីយវិទ្យា សំណង់និងរចនា និស្សិតសិក្សាជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី និង អ្នកជំនាញពាក់ព័ន្ធនឹងការសិក្សាទីក្រុង ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ចូលរួមប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីប្រែក្លាយទីតាំងកោះនរា ឱ្យទៅជា “បេះដូងរាជធានី”។

ក្រសូងនឹងចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥៕

វិនិយោគិនចិនមកពីទីក្រុងប៉េកាំង និងខេត្តអានហួយស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានលើកឡើងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលនិងប្រជាជនចិន។

លោកបានជម្រាបជូនអំពីស្ថានភាពទូទៅ នៃការវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងបានធ្វើការអត្ថាធិប្បាយលម្អិត អំពីរបបលើកទឹកចិត្តវិនិយោគ។ ទន្ទឹមនេះលោក អគ្គលេខាធិការរងក៏បានគូសបញ្ជាក់ អំពីយន្តការកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន នៃបណ្តាប្រទេសមួយចំនួន ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំវិនិយោគ និងទាក់ទាញវិនិយោគ។

តំណាងគណៈប្រតិភូបានថ្លែងថា គោលបំណងរបស់គណៈប្រតិភូដែលមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីស្វែងយល់បន្ថែមពីបរិ​យាកាសវិនិយោគ ពិសេស ការវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគ ក្នុងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី។

ជាការឆ្លើយតប លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគ ដែលគណៈប្រតិភូមានបំណងបណ្តាក់ទុននៅកម្ពុជា ព្រោះគម្រោងទាំងពីរនេះ ជាប្រភេទគម្រោងដែលទទួលបានការលើកទឹកចិត្ត ដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។

លោកបញ្ជាក់ថា “ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌ ពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជាសម្លៀកបំពាក់) ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកទឹកចិត្ត ឱ្យមានការផលិតវត្ថុធាតុដើមក្នុងស្រុក ឱ្យបានច្រើនជាអតិបរិមា ដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ជាពិសេស នៅពេលដែលកម្ពុជាចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ខាងមុខនេះ ដែលវិធានប្រភពដើមទំនិញ សម្រាប់ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប នឹងទាមទារឱ្យមានការបម្លែងពីរដំណាក់កាល (double transformation)៕

ធនាគារ ហត្ថា លុបបំណុលទាំងស្រុងជូនក្រុមគ្រួសារយោធិនពលីចំនួន ០២រូប ដោយសារបញ្ហាព្រំដែន

0

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥៖ ដើម្បីឆ្លើយតបជាមួយនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ​ជាតិនៃកម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅ ធនាគារ​ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមានជាង ៣០ឆ្នាំក្នុងប្រទេសកម្ពុជា និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុរបស់ MUFG មានមូលដ្ឋានក្នុងប្រទេសជប៉ុន បានចូលរួមរំលែកទុក្ខ និងលុបបំណុលចោលទាំងស្រុង ជូនដល់ក្រុមគ្រួសាររបស់យោធិនពលីចំនួន ០២រូប ដែលមានទីលំនៅក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។​

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “តាងនាមអោយថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសាររបស់អតិថិជនទាំងពីរចំពោះការបាត់បង់ដ៏ធំធេងនេះ ហើយខ្ញុំសង្ឃឹមថា ការលុបចោលបំណុលទាំងស្រុងក្នុងថ្ងៃនេះ អាចជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុជូនក្រុមគ្រួសារ សាច់ញាតិយោធិនពលីទាំង ០២រូប បានមួយចំនួនផងដែរ។ ”

អំពីធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។ ធនាគារ ហត្ថា គឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ របស់ប្រទេសជប៉ុន ដែលមានសាខាប្រហែល ​២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ក្នុងពិភពលោក។ សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយាន់ និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយាន់ នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥។

 

 

 

 

តម្លៃជួលការិយាល័យនៅទីក្រុងស៊ីដនីក្នុងប្រទេសអូស្ត្រាលីកើនឡើង ខណៈផលចំណេញពីការវិនិយោគស្ថិតនៅទ្រឹង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យការិយាល័យក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលីបានជួបប្រទះការលំបាក ខណៈអត្រាការិយាល័យទំនេរបានកើនឡើងពី១២,៨ភាគរយដល់ក្នុងរង្វង់១៣,១ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៥។

នៅត្រីមាសទី២ ទំហំការិយាល័យថ្មីចំនួន៣៣.៧៣០ម៉ែត្រការ៉េកំពុងត្រូវបានស្ថាបនាបន្ថែមទៀត ដោយក្នុងនោះ រួមមានអគារការិយាល័យ“1 Martin Place” ទំហំ១៤.០០០ម៉ែត្រការ៉េ និងអគារ“30 The Bond”ទំហំ១៩.៧៣០ម៉ែត្រការ៉េ។

តម្លៃជួលការិយាល័យលំដាប់ Premium ក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅទីក្រុងស៊ីដនី បានកើនឡើង៨,៨ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ដល់ទំហំទឹកប្រាក់់ចំនួន៨៩០ដុល្លារអូស្ត្រាលី (ប្រមាណ៥៨១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ ឬស្មើនឹង៤៨,៤ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

តម្លៃជួលការិយាល័យកម្រិត A បានកើនឡើងក្នុងរង្វង់៣,៨ភាគរយក្នុងត្រីមាសទី២ ដល់ទំហំទឹកប្រាក់ចំនួន៧២០ដុល្លារអូស្ត្រាលី (ប្រមាណ៤៧០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ ឬស្មើនឹង៣៩,២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cushman & Wakefield បានឱ្យដឹងថា ផលចំណេញពីការវិនិយោគលើទីផ្សារការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលក្នុងទីក្រុងស៊ីដនីបានស្ថិតក្នុងសភាពទ្រឹងក្នុងអត្រាចន្លោះពី៧,២៥ភាគរយទៅ៨ភាគរយចាប់តាំងពីត្រីមាសទី៤ ឆ្នាំមុន៕ប្រភព: Cushman& Wakefield៕

ភាពគឃ្លើនរបស់មេភូមិភាគ២ថៃ ប៊ុនសុីង ផាតក្លាង បានធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋាភិបាលនិងកងទ័ពថៃ

0

ដោយ៖ រិន ច័ន្ទរិទ្ធិ

(ភ្នំពេញ)មេភូមិភាគ២ ប៊ុនសុីង ផាតក្លាង បានធ្វើឱ្យនាយរដ្ឋមន្ត្រីស្តីទីនិងរដ្ឋាភិបាលថៃទាំងមូលមិនសប្បាយចិត្តនិងអាម៉ាស់មុខយ៉ាងខ្លាំង ដោយសារគាត់បានប្រើឈ្មោះយោធាភូមិភាគ២ រៃអង្គាសលុយជាសាធារណៈ យកទៅទិញរបងបន្លាលួសដើម្បីយកមកដាក់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយមានកន្លែងខ្លះ(ដូចនៅច្រក ណង ចាន់ ជាដើម) យោធាថៃបានរាយបន្លាលួសជាឯកតោភាគី ដោយទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរទៀត។

នៅថ្ងៃនេះ(តាមKHAOSOD) នាយរដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាំ វេចាយ៉ាឆៃ(Phumtham Vechayachai) បានប្រកាសថា រដ្ឋាភិបាលមានកញ្ចប់ថវិកាសម្រាប់យោធា ដូច្នេះ លោកបានប្រាប់មេភូមិភាគ២ថា បើកងទ័ពត្រូវការអី កងទ័ពអាចប្រាប់មករដ្ឋាភិបាល។ លោកភូមថាំ មិនចង់ឱ្យមេភូមិភាគ២ប្រកាសរៃអង្គាសថវិកាជាសាធារណៈទេ ដោយសារវាប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋាភិបាលនិងយោធាថៃ ហើរដ្ឋាភិបាលក៏មានថវិកាបំរុងសម្រាប់យោធាដែរ។

ការដែលលោក ផាតក្លាងមេភូមិភាគ២ ធ្វើឱ្យមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថៃរង្គាសចិត្តនិងខឹងសម្បារនេះ មិនមែនជាលើកទីមួយទេ។ មានករណីមួយទៀតដែល មេទ័ពភូមិភាគ២ថៃ ផាតក្លាង បានប្រកាសនៅសៀលថ្ងៃអាទិត្យទី១០ខែសីហា២០២៥ ថានឹង​វាយយកប្រាសាទតាក្របីឲ្យបាន និងបិទប្រាសាទតាមាន់ធំបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍​ ក្នុងពេលនៅសេសសល់៥១ថ្ងៃក្នុងតួនាទីរបស់គាត់។ សេចក្តីថ្លែងការណ៍របស់លលោកផាតក្លាងនេះ ដែលដកស្រង់សំដីដោយKHAOSOD បានធ្វើឱ្យរដ្ឋភិបាលថៃបាក់មុខយ៉ាងខ្លាំង ប្រឈមនឹងសហគមន័អន្តរជាតិ អាស៊ាន(ម៉ាឡេសុី) ចិន និងអាមេរិក។ មួយថ្ងៃបន្ទាប់ មិនទាន់បាត់ឈ្ងៀមផង ក្រសួងការពារជាតិថៃតាមរយៈលោក វីនថៃ ស៊ូវ៉ារី បានចេញមកស្តីបន្ទោសសាព័ត៌មានថៃមួយចំនួនថាបានដកស្រង់សំដីខុស លោកផ្កាយ២ផាតខ្លាង។ លោកវីនថៃ បានកែរសម្រួលសេចក្តីថា តាមពិតទៅមេភូមិភាគ២ចង់និយាយថានឹងយកប្រាសាទតាក្របីមកកាន់កាប់វិញ ដោយយន្តការណ៍សមស្របណាមួយ ដោយអះអាងថាប្រាសាទតាក្របីគួរតែស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់ថៃ។ លោកបានបន្តទៀតថា ថៃនឹងលើកអំពីករណីប្រាសាទតាក្របីនៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់តំបន់(RBC)នាពេលខាងមុខនេះដែរ។

ដូច្នេះ យោងតាមសកម្មភាពគឃ្លើនរបស់លោក ផាតក្លាង ទោះបីមានសំណើរពីប្រជាជនជ្រុលនិយមថៃឱ្យគាត់បន្តធ្វើជាមេបញ្ជាការនៃភូមិភាគ២បន្តទៀតបន្ទាប់ពីចូលនិវត្តន៍ គឺមិនអាចទៅរួចទេ ព្រោះតាម(KHOASOD) រដ្ឋាភិបាលថៃតាមរយៈក្រសួងការពារជាតិបានបដិសេធរួចហើយ ដោយលើកឡើងថាវាអាចប៉ៈពាល់ដល់ស្តង់ដារនៃការបន្តការងារឬការតម្លើងឋានៈមន្ត្រីយោធាយោងតាមគុណសម្បត្តិ។

ខ្ញុំជឿរជាក់ថា បន្ទាប់ពីការចូលនិវត្តន៍របស់លោក ប៊ុនសុីង ផាតក្លាង រដ្ឋាភិបាលថៃនឹងតែងតាំងមេទ័ពថ្មីនៃភូមិភាគ២ ដែលយល់សាច់ការនិងស្តាប់បង្គាត់រដ្ឋាភិបាលជាងមុន។ ត្រូវចាំថា លោក ផាតក្លាង នេះហើយ ដែលជាមេបង្ករហេតុនៃការបិទព្រំដែនកម្ពុជា-ថៃ និងសង្គ្រាម៥ថ្ងៃ ដែលនាំឱ្យសេដ្ឋកិច្ចថៃក្នុងនាមជាប្រទេសដែលមានអំណាចនាំចេញខាតបង់មិនតិចទេ នេះមិនទាន់រាប់ការខាតបង់ អ្នករងរបួសនិងស្លាប់រាប់រយនាក់ទៀត ដោយសារការប្រយុទ្ធគ្នាដោយយោធាកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ៦យប់។

តម្រូវការលំនៅដ្ឋាននៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុងសុិនជិនអាចនឹងសម្រេចបានស្ថិរភាពឡើងវិញនៅឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា អាជ្ញាធរទីក្រុងប៉េកាំងរបស់ប្រទេសចិនបានដាក់ចេញវិធានការយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងការលុបចោលការរឹតបន្តឹងលើការទិញផ្ទះ។ ការណ៍នេះនឹងជួយរក្សាស្ថិរភាពតម្លៃលំនៅដ្ឋាននៅរដ្ឋធានីប៉េកាំងនៅឆ្នាំ២០២៦។

ជាមួយគ្នានោះ ក្រុមអ្នកវិភាគបានលើកឡើងថា បណ្តាទីក្រុងធំៗ ផ្សេងទៀត រួមមានដូចជា ទីក្រុងសៀងហៃ និងទីក្រុងសុិនជិន (Shenzhen) អាចនឹងយកគម្រូតាមវិធានការរបស់អាជ្ញាធររដ្ឋធានីប៉េកាំងនៃប្រទេសចិន។

រដ្ឋបាលក្រុងប៉េកាំងបានប្រកាសថា គ្រួសារ ដែលមានទីលំនៅក្នុងទីក្រុងប៉េកាំង ក៏ដូចជាប្រជាជន ដែលបានបង់ប្រាក់ធានារ៉ាប់រងសង្គម និងពន្ធលើប្រាក់ចំណូលក្នុងរយៈពេលកំណត់ នឹងត្រូវបានអនុញ្ញាតឱ្យទិញផ្ទះថ្មី និងផ្ទះប្រភេទទី២ នៅខាងក្រៅផ្លូវក្រវ៉ាត់ក្រុងទី៥ ដែលព័ទ្ធជុំវិញជាយក្រុងប៉េកាំង។

រដ្ឋបាលក្រុងប៉េកាំងក៏បានបង្កើនទំហំនៃការផ្តល់ប្រាក់កម្ចីអតិបរមាដល់អ្នកមានបំណងទិញផ្ទះទី២ ពីចំនួន៦០០.០០០យ័នដល់ចំនួន១លានយ័ន(ប្រហែល១៣៩.២៤៧ដុល្លារអាមេរិក) និងបានកាត់បន្ថយតម្រូវការបង់ប្រាក់កក់មុនពីអត្រា៣៥ភាគរយមកនៅត្រឹម៣០ភាគរយ។

លោក Jeff Zhang អ្នកវិភាគនៅក្រុមហ៊ុន Morningstar បានអះអាងថា ទីក្រុងសៀងហៃ និងទីក្រុងសុិនជិន នឹងដាក់ចេញនូវវិធានការស្រដៀងគ្នានេះ ដោយផ្តោតលើការជំរុញឱ្យតម្លៃ និងតម្រូវការលំនៅដ្ឋាននៅតំបន់ជាយក្រុងស្ទុះងើបឡើងវិញ។

ទោះជាយ៉ាងណា លោកបានបញ្ជាក់បន្ថែមថា តម្រូវការលំនៅដ្ឋាននឹងមិនស្ទុះងើបឡើងវិញនៅឆ្នាំនេះទេ។ ប៉ុន្តែ លោករំពឹងថា តម្រូវការលំនៅដ្ឋានអាចនឹងមានស្ថិរភាពនៅឆ្នាំ២០២៦ខាងមុខ៕ប្រភព: SCMP៕

សភាពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ីជម្រុញកិច្ចសហប្រតិបត្តិការរួមដើម្បីជម្រុញពាណិជ្ជកម្ម និងវិនិយោគ

0

ដោយៈ សូរិយា

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិការរួម ដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិរួម ជាមួយលោកដាតុ តូនី ឡយ (Tony Looi) ប្រធានសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដើម្បីបង្កើតក្របខណ្ឌផ្លូវការ នៃសភាពាណិជ្ជកម្មទាំងពីរ ក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងម៉ាឡេស៊ី។

ពិធីចុះហត្ថលេខានេះ ប្រឹព្រឹត្តទៅក្នុងអំឡុងពេលនៃ ពិធីជប់លៀងអាហារពេលល្ងាច ដែលមានការអញ្ជើញរួមពី លោកសាហារូឌីន អន (Shaharuddin Onn)  ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និង

ធុរជនទាំងពីរប្រទេស។

សេចក្តីប្រកាសនេះ បញ្ជាក់កាន់តែច្បាស់អំពីបំណងប្រាថ្នារួម ក្នុងការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និង ម៉ាឡេស៊ី និង ជាចំណុចចាប់ផ្តើមនៃភាពជាដៃគូយូរអង្វែង រវាងសភាពាណិជ្ជកម្មទាំងពីរ៕

ក្រុមមន្រ្តីជាន់ខ្ពស់កំពុងជម្រុញពន្លឿនគំរោងភស្តុភារកម្មភ្នំពេញឲ្យលេចចេញជារូបរាងឆាប់ៗ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដឹកនាំដោយលោកឧបនាយករដ្ឋម​ន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រជុំពិភាក្សា លើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើគម្រោង មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC (Phnom Penh Logistics Complex) ផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងទិសដៅនៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC ក្នុងគោលបំណងពន្លឿន ការអភិវឌ្ឍគម្រោងឱ្យលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខ។

គម្រោងនេះក៏នឹងចូលរួមលើកកម្ពស់ ភាពប្រកួតប្រជែងវិស័យភស្តុភារកម្មក្នុងតំបន់ និងការទាក់ទាញវិនិយោគបរទេស ឱ្យចូលរួមអភិ​វឌ្ឍន៍វិស័យឡូជីស្ទីក និងឧស្សាហកម្មនៅកម្ពុជាជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើតការងារជូនប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងការកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូន និងឡូជីស្ទីក៕