គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនៅតំបន់ជ្រោយចង្វាររបស់ក្រុមហ៊ុនសុខាគ្រុបត្រូវបានលុបចោល

0

 ដោយៈ
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ របស់ក្រុមហ៊ុនសុខាគ្រុបរបស់អ្នកឧកញ៉ាសុខ គង់បានសម្រេចលុបចោលហើយ។

       មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានអាគារកប់ពពកជាច្រើន និងបានប្រលងប្រជែងផ្នែកស្ថាបត្យកម្មលំដាប់ជាតិ និងអន្តរជាតិនេះបានបង្ហាញនូវទស្សនទានអភិវឌ្ឍន៍ដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែរហូតមកទល់ពេលនេះ គំរោងនេះមិនបានលេចរូបរាងឡើយ ហើយត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនសុខាគ្រុបបញ្ជាក់ថា លុបចោលហើយ


       អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាគ្រុបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងនេះ ក្រុមហ៊ុនសម្រេចលុបចោលហើយ ដោយក្រុមហ៊ុនទុកលុយ ដើម្បីរៀបចំកសាងនិងអភិវឌ្ឍន៍ ទីក្រុងបូកគោជំនួសវិញ។

អ្នកឧកញ៉ាបានបន្តថា “ទីក្រុងបូកគោមានទំហំផ្ទៃដីជាង៣០,០០០ហិកតា ជាគម្រោងដ៏ធំដែលនឹងរួចចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើន ប៉ុន្តែយើងត្រូវការទុនរហូតដល់ចន្លោះពី២០ ទៅ៣០ពាន់លានដុល្លារទើបអាចកសាងបានចប់តាមផែនការ”។

អ្នកឧកញ៉ាសុខ គង់បានបន្តថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចំណាយទុនចន្លោះពី៤០០ ទៅ៥០០លានដុល្លាររួចហើយ ដើម្បីកសាងទីក្រុងនេះ”។ អ្នកឧកញ៉ាបានបន្ថែមថា “ប្រសិនជាខ្ញុំចង់ដើរកំសាន្ត ខ្ញុំមានលុយដើរ ប៉ុន្តែខ្ញុំសុខចិត្តហត់ ដើម្បីកសាងទីក្រុងនេះ ដើម្បីលើកកំពស់សេដ្ឋកិច្ច និងទាក់ទាញទេសចរណ៍ ដើម្បីជម្រុះកំនើនសេដ្ឋកិច្ចជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here