ដោយៈ គង់ សូរិយា
កោះកុងៈ ដែនដី ដែលធ្លាប់់ស្ថិតនៅកណ្តោចកណ្តែក អាណុងអាណោច បានសម្រស់បង្កប់នូវរតនៈសម្បត្តិ ផ្នែកទេសចរណ៍ធម្មជាតិដ៏មហាសាល ដែលមិនទាន់បានទាញយកមកប្រើប្រាស់អស់នៅឡើយ។
កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុងបានបង្ហាញនូវរូបថតជាច្រើនសន្លឹក ដើម្បីបង្អួតពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្របាក់ខ្លង។
តាមឯកសារបានបង្ហាញថា “ឆ្នេរប៉ាក់ខ្លង”ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិប៉ាក់ខ្លង ឃុំមណ្ឌលសីមា ស្រុកមណ្ឌលសីមា ដែលមានចំងាយប្រមាណ៨គីឡូម៉ែត្រពីទីរួមខេត្តកោះកុង សម្រាប់លំហែលកម្យាន្ត ឆ្នេរខ្សាច់ស្អាត ស្រូបខ្យល់បរិសុទ្ធ ស្តាច់សំលេងទឹកសមុទ្រ។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តកោះកុង មានអាថ៌កំបាំងធម្មជាតិជាច្រើន ដែលមានសក្តានុពល ផ្នែកវិស័យទេសចរណ៍បំផុត ប៉ុន្តែយើងមិនទាន់អាចទាញយកមកប្រើប្រាស់ ធនធានធម្មជាតិដ៏មានតម្លៃនេះ សម្រាប់បំរើដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិបាននៅឡើយ៕