ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងបើកដំណើរការ បណ្តើរៗហើយ

0

 ដោយៈ ជេស៊ីកា

              កោះកុងៈ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងបានបើកដំណើរការជាបណ្តើរៗហើយនាពេលនេះ ដែលធ្វើឲ្យព្រលានយន្តហោះលំដាប់អន្តរជាតិកើនឡើងចំនួន៤។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហូ​ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី៣០ មករាថា ទោះបីជាមិនទាន់បានទទួលចុះចតសាកល្បង និងប្រកាសដំំណើរការជាផ្លូវការក្តី ប៉ុន្តែព្រលានយន្តហោះនេះ បានទទួលការចុះចតជាលក្ខណៈcharter Flight (ការហោះហើរជាលក្ខណៈជួល)បណ្តើរៗហើយ។

លោកបន្តថា “ការបើកដំណើរការនេះ បានធ្វើឲ្យព្រលានយន្តហោះលំដាប់អន្តរជាតិនៅកម្ពុជាកើនឡើងដល់ចំនួន៤ ដែលនេះពិតជាប្រសើរ ដល់ការជួយលើកកំពស់វិស័យអាកាសចរណ៍នៅកម្ពុជា៛”។

លោកម៉ៅ កែវពេជ្រច័ន្ទមុនីប្រធានគ្រប់គ្រងព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី៣១ មករានេះថា ព្រលានយន្តហោះនេះ មិនទាន់បានបើកដំណើរការជាផ្លូវការនៅឡើយទេ ដោយសារការសាងសង់មិនទាន់បានបញ្ចប់។
លោកបន្តថា កន្លងមកមានការចុះចតយន្តហោះបែបCharter Flight ឬហៅថាការហោះហើរលក្ខណៈពិសេស ប៉ុន្តែវាមិនមែនជាការដឹកភ្ញៀវទេសចរណ៍ទេ តែជាការហោះហើរដឹកឧបករណ៍បច្ចេកទេសប៉ុណ្ណោះ៕

ព្រលានយន្តហោះអន្តរជាតិតារាសាគរ ត្រូវបានពន្យាពេលបើកដំណើរការម្តងហើយម្តងទៀត ដោយសារបញ្ហាកង្វះបច្ចេកទេស ពិសេសវិបត្តិកូវីដ១៩ ដែលធ្វើឲ្យអ្នកជំនាញនានា មិនអាចធ្វើដំណើរមកបំពេញការងារបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here