ខេត្តព្រះសីហនុត្រៀមស្វាគមន៍វេទិកាទេសចរណ៍មេគង្គនៅ ខែមេសាខាងមុខ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (MTF ២០២៣) ដែលរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងសហការរៀបចំដោយការិយា​ល័យសម្របសម្រួលទេសចរណ៍មេគង្គ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៧ ខែមេសា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំទេសចរណ៍ អង្គការក្រៅរដ្ឋាភិបាល និតំណាងវិស័យឯកជន នឹងពិភាក្សាអំពីវិធី ដើម្បីពិចារណាឡើងវិញអំពីវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ នៅក្នុងប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ជាអនុតំបន់សមូហភាព និងសកម្ម។

កម្មវិធីសន្និសីទត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយការបង្កើតការងា​រ សមភាពយេនឌ័រ សុវត្ថិភាពចំណីអាហារ និងអនាម័យ ការផ្លាស់ប្តូរឌីជីថល និងវិធីសាស្រ្តទេសចរណ៍ដែលបែកខ្ញែក តាមភូមិសាស្ត្រកាន់តែច្រើន។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា “ជាមួយសហការីទេសចរណ៍របស់ខ្ញុំ មកពីជុំវិញមហាអនុតំបន់ទន្លេមេគង្គ យើងនឹងខិតខំធ្វើយ៉ាងណា ឱ្យវិស័យទេសចរណ៍ក្លាយជាម៉ាស៊ីន ដើម្បីបង្កើតវិបុលភាព ប្រកបដោយចីរភាព សម្រាប់ប្រជាពលរដ្ឋរបស់យើងឡើងវិញ”។

បញ្ហាប្រឈមនៃការកែលម្អ បណ្តាញម្ហូបអាហារក្នុងស្រុក ដើម្បីបង្កើនសុវត្ថិភាព និងអនាម័យ នឹងត្រូវបានដោះស្រាយដោយលោក លូ ម៉េង ដែលជាមេចុងភៅដ៏ល្បី ក្នុងវិស័យធ្វើម្ហូបកម្ពុជា។

ចំណែកក្រុមទេសចរណ៍ឆ្លាតវៃ និងឌីជីថលនីយកម្ម នឹងត្រូវបានសម្របសម្រួលដោយលោកBen-Jie Lim ប្រធានក្រុមដឹកជញ្ជូនរបស់ SuperApp និងAirAsia ។

ការជជែកដេញដោលរបស់ក្រុមអ្នកជំនាញស្តីពី ការជំរុញធនធានមនុស្ស នឹងត្រូវដឹកនាំដោយលោក Peter Semone ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ដែលលោកនឹងថ្លែងសុន្ទរកថា នៅក្នុងវេទិកានេះផងដែរ។

ចំណែកលោកស្រី Veronica Mendizabal Jaffre មកពីធនាគារអភិវឌ្ឍន៍អាស៊ី នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាការស្តីពី ការពង្រឹងសិទ្ធិអំណា​ចរបស់ស្ត្រី ក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់។

វេទិកា MTF ២០២៣ ក៏នឹងរៀបចំការតាំងពិព័រណ៍ទេសចរណ៍ប្រក​បដោយនិរន្តរភាព ដែលមានអ្នកតាំងពិព័រណ៍ជាង២០នាក់ ដែលបង្ហាញពីទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ទេសចរណ៍សហគមន៍ និងផលិតផលសហគមន៍មូលដ្ឋាន។  ការតាំងពិព័រណ៌នោះនឹងដំណើ​រការនៅថ្ងៃទី២៥ និង២៦ ខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here