ដោយ រ៉ាណេត
ភ្នំពេញ៖ ក្នុងចំណោមបណ្តាប្រទេសដែលមានទីក្រុងប្រើប្រាស់ភាសាបារាំង កម្ពុជាបានក្លាយជាប្រទេសដែលឈាមមុខគេ លើការអភិវឌ្ឍគម្រោងកែលម្អបរិស្ថានស្អាត ទីក្រុងស្អាត ដែលហើយក្នុងនោះទីក្រុងភ្នំពេញ និងក្រុងសៀមរាប បានស្ថិតនៅក្នុងចំណាត់ថ្នាក់ឈានមុខគេ ដែលអាចក្លាយជាគំរូមួយល្អ សម្រាប់បណ្តាប្រទេសជិតខាងក្នុងតំបន់យកតម្រាប់តាម។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកស្រ៊ី ថាមរុង្គបានប្រាប់ឱ្យដឹងបន្ទាប់ពីជំនួបជាមួយសម្ដេច តេជោ ហ៊ុន សែន ជាមួយលោក Pierre Baillet លេខាធិការអចិន្ត្រៃយ៍នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំងកាលពីថ្ងៃទី៨ មិនាកន្លងមកថា ដើម្បីរៀបចំមហាសន្និបាតរបស់អភិបាលក្រុងនិយាយភាសាបារាំង ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ លោក Pierre Baillet បានលើកឡើងពីលទ្ធភាពជាក់ស្ដែងពាក់ព័ន្ធទៅនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍរបស់កម្ពុជា។
លោកក៏បានកោតសរសើរពីលទ្ធផលដ៏ល្អនៃគម្រោងអភិវឌ្ឍន៍នានា ដែលបានអនុវត្តន៍កន្លងមក និងគម្រោងដែលត្រូវអភិ វឌ្ឍន៍ នៅពេលខាងមុខជាមួយនឹងជំនួយ ដែលបានមកពីសហគមន៍ និយាយភាសាបារាំ ងក្នុងការស្ដារប្រព័ន្ធកែលម្អបរិស្ថាន ទីក្រុងកាកសំណល់ ទឹកស្អុយ ឬក៏ទឹកដក់ នៅតាមផ្លូវជាដើម។
លោកបន្តទៀតថា លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំងបានលើកឡើងយ៉ាងច្បាស់ថា កម្ពុជាជាគំរូ ជាពិសេសទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប អាចជាគំរូនៅក្នុងការអភិវឌ្ឍនូវគម្រោងទាំងនេះ សម្រាប់បណ្ដាប្រទេសជិតខាង មានដូចជាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងទីក្រុង នៃប្រទេសវៀតណាមជាដើម។
សមាគមអភិបាលក្រុងនិយាយភាសាបារាំង នឹងត្រៀមរៀបចំធ្វើសន្និបាត ដែលមានការចូលរួមពីអភិបាលក្រុងអភិបាលប៉ារីស នាដើមខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលក្នុងឱកាសនោះ នឹងរំលេចនូវភាពជោគជ័យ នៃការអនុវត្តគម្រោងនានា នៅកម្ពុជា ជាពិសេសនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងបង្ហាញឱ្យសមាជិកមកពីទ្វីបទាំង៥នៅលើសាកលលោក ដែលមានអភិបាលក្រុងប្រចាំប្រទេសនីមួយៗបានដឹងពីកម្ពុជា៕