ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំំណង់គ្រោងវិនិយោគលំហរសាធារណៈ(សួនច្បារ) ដើម្បីលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់បានមាមប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នជំងឺមិនឆ្លងបានកើតមានច្រើនលើប្រជាពលរដ្ឋខ្មែរ ដោយជំងឺលើសសម្ពាធឈាមបានកើនដល់១លាននាក់ ហេតុនេះបើសិនជាពួកគាត់ព្យាបាលសុខភាព ចំណាយម្នាក់ត្រឹម៥០ដុល្លារ ពួកគាត់ចឹងចំណាយរហូតដល់៥០លានដុល្លារអាមេរិក ចំនួននេះមិនទាន់គិតពីអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងដទៃទៀតនៅឡើយ។
លោកបន្តថា ហេតុនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការលើកកំពស់សុខមាលភាពសាធារណៈ ដោយវិនិយោគលំហរសាធារណៈ ដែលអាចប្រជាពលរដ្ឋដើរកំសាន្ត និងហាត់ប្រាណ”។ លោកបន្តថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី បាននិងកំពុងគីតលើការងារធំៗជាច្រើន ដែលពេលខ្លះ លោកពិបាកចិត្តផងដែរ ខ្លាចធ្វើមិនបាន ព្រោះផែនការរបស់សម្តេចធំណាស់”។
លោកសាយ សំអាល់បានបន្តទៀតថា លើសពីនេះ រដ្ឋាភិបាលក៏បាននិងកំពុងគិតគូរដល់និរន្តរភាពទន្លេសាយ ដែលទន្លេរនេះបានផ្តល់ចំណូលដល់សេដ្ឋកិច្ច២០០០លានដុល្លារក្នុងមួយឆ្នាំ។ ហេតុនេះបើយើងភ្លេចគិតពីបញ្ហានេះ វានឹងជាកំហុសធំមួយក្នុងប្រវត្តិសាស្រ្ត៕