តោះ​ទៅ​ទស្សនា​ភូមិ​អ្នកនេសាទ​ “ក្តាត​” និង​ទទួលទាន​គ្រឿង​សមុទ្រ​ស្រស់​ៗ

0

ដោយ​ ម៉ៃ​ វីរៈ​

កំពតៈ​ ឪខេត្តកំពត​ កំពូល​ដួងចិត្ត​ នឹង​ឃើញ​បទចម្រៀង​នេះ​ ធ្វើឲ្យ​យើង​នឹកដល់​ទឹកដី​កំពត​ ដ៏​មនោរម្យ​ ដែល​មាន​សមុទ្រ​ស្ងប់ស្ងាត់​ ទឹកថ្លា​យង់​ និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នា​ជើងភ្នំ​បូកគោ​។

ការ​ស្រូប​យកខ្យល់អាកាស​ពី​សមុទ្រ​ ពិតជា​ធ្វើឲ្យ​យើង​បាត់​អស់​ទុក្ខ​កង្វល់​ ហើយ​បើ​បាន​ទៅ​ភ្លក់​រសជាតិ​គ្រឿង​សមុទ្រ​ស្រស់​ៗ ធនធាន​ធម្មជាតិ​នៃ​សមុទ្រ​ខ្មែរ​ ពិតជា​មិន​អាច​ឲ្យ​យើង​ភ្លេច​ភូមិ​ក្តាត​ ដែល​ជា​ភូមិ​អ្នកនេសាទ​ ស្ថិតនៅ​ជើងភ្នំ​បូកគោ​ឡើយ​។

ដែនដី​ទេសចរណ៍​ដែ​ លមាន​ស្ថាបត្យកម្ម​ដ៏​ប្រណិត​ជាច្រើន​កន្លែង​ ដែល​បន្សល់ទុក​ដោយ​អាណានិគម​និយម​បារាំង​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជន​ជា​តិ​សាស៍​ឱ្យមក​កម្សាន្ត​ ស្វែងយល់​ពី​ទេសចរណ៍​បែប​ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ​នៅ​ខេត្ត​មួយ​នេះ​។

កំពត​មិន​ត្រឹម​ជា​កន្លែង​កំ​សាន្ដបែប​ធម្មជាតិ​តែ​ប៉ុ​ន្នោះ​ទេ​ តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ គ្រឿង​សមុទ្រ​ស្រស់​ៗយ៉ាង​សំបូរ​បែប​និង​មាន​រសជាតិ​ឆ្ងាញ់​។ បើ​និយាយ​ពី​គ្រឿ​សមុទ្រ​យើង​ នឹង​នឹកដល់​ភូមិ​មួយ​ដែល​នៅ​ភាគ​ខាងលិច​នៃ​ខេត្តកំពត​ នោះ​គឺ​ ភូមិ​ក្ដាត​ ស្ថិតនៅ​ស្របតាម​ផ្លូវជាតិ​លេខ៣​។

ភូមិ​អ្នកនេសាទ​នេះ​ ស្ថិតនៅ​ស្រុក​ទឹក​ឈូរ​ មាន​ចំងាយ​ប្រហែល២២គីឡូម៉ែត្រ​ពីទី​រួម​ខេត្តកំពត​ ដោយធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ៣​ បើ​លោកអ្នក​ធ្វើដំណើរ​មកកាន់​តំបន់​មួយ​នេះ​យើង​ និង​បាន​ទស្សនា​នូវ​ទេសភាព​ផ្លែ​កៗ​នៅអម​សម​ខាង​ផ្លូវ​។

ពេល​លោកអ្នក​ដំណើរ​មក​ភូមិ​នេះ​ នឹង​បានឃើញ​ទីប្រជុំជន​តូច​មួយ​ដែល​អ្នកភូមិ​បាន​ប្រមូលផ្ដុំ​គ្នា​ដាក់​លក់​គ្រឿង​សមុទ្រ​ស្រស់​ៗ ទើបតែ​និង​លើក​ចេញពី​ទូក​នេសាទ​ថ្មី​ៗដាក់​នៅអម​សម​ខាង​ផ្លូវ​។

លោក​ជា​ មករា​ ជា​ភ្ញៀវ​ទេសចរ​ម្នាក់​ក្នុងចំណោម​ភ្ញៀវ​ច្រើន​ ដែល​កំពុង​ឈរ​ទិញ​គ្រឿង​សមុទ្រ​បាន​និយាយប្រាប់​ថា​ “ខ្ញុំ​តែងតែ​នាំ​ក្រុម​គ្រួសារ​មក​ទិញ​គ្រឿង​សមុទ្រ​នៅ​ទីនេះ​ ដោយសារតែ​វា​ស្រស់​ល្អ​ ហើយ​តំលៃ​សមរម្យ​ និង​ម្យ៉ាងទៀត​នៅ​ទីនេះ​មាន​ខ្យល់អាកាស​បរិសុទ្ធ​និង​បាន​មើល​ទេសភាព​ភ្នំបូកគោ​”។

ប្រជាជន​រស់នៅ​ភូមិ​ក្ដាត​ជាង ៩០ភាគរយ​ ប្រកបរបរ​នេសាទ​លើ​ផ្ទៃសមុទ្រ​ ជារ​បរ​មួយ​ដែល​បាន​លើក​កំពស់​ជីវភាព​របស់​ពួកគាត់​បាន​យ៉ាង​ល្អ​ប្រសើរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here