ដោយៈ រ៉ាណេត
ភ្នំពេញៈ Land Banking ជាយុទ្ធសាស្រ្តវិនិយោគលើវិស័យដីធ្លី ដោយទិញដីស្តុកទុក ក្នុងដំណាក់កាលដែលមនុស្សជាច្រើន មើលមិនឃើញពីតម្លៃ ឬឱកាសក្នុងការវិនិយោគ រួចលក់ចេញនៅពេលដែលទីផ្សារ ចាប់មានតំរូវការខ្លាំងនិងទទួលបានតម្លៃខ្ពស់។
ប្រភពនៃផលចំណេញពីការធ្វើ Land Banking មានពីរ ។ នេះបើផ្អែកតាមសំណេររបស់លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ។
នៅលើបណ្តាញទំនាក់ទំនងសង្គម តាមរយៈគណនីផ្ទាល់ខ្លួន លោកង៉ែត ជូបានលើកយកប្រភពនៃផលចំណេញសំខាន់ៗទាំងពីរ ទី១ ផលចំណេញពីការលក់ដីក្នុងតម្លៃខ្ពស់ជាងតំលៃនៅពេលទិញ។ ទី២ ផលចំណេញពីការជួលដី ឬប្រកបរបរនានាដូចជាការដាំឈើ ដាំដូងក្រអូប ចិញ្ចឹមត្រីលក់។
យុទ្ធសាស្រ្ត Land Banking នេះមិនមែនជាយុទ្ធសាស្រ្តថ្មីនោះទេ។ កាលពីជាង៥០០ឆ្នាំមុន អ្នកវិនិយោគជនជាតិអាមេរិកកាំង ដើមកំណើតអាល្លឺម៉ង់លោកJohn Jacop Aster បានប្រើយុទ្ធសាស្រ្តនេះ ដើម្បីប្រែខ្លួនលោកជាមហាសេដ្ឋី មានទ្រព្យរហូតដល់១១០ពាន់លានដុល្លាអាមេរិក និងជាមហាសេដ្ឋីជាប់លំដាប់លេខបួន ក្នុងប្រវត្តិសាស្រ្តអាមេរិក។
លោកបានទិញដី ដែលមានទំហំធំដែលសព្វថ្ងៃ ត្រូវបានគេស្គាល់ថា ជាទីក្រុងមែនហាថែន (Manhattan) ដែលជាផ្នែកមួយនៃទីក្រុងញូវញ៉ក។
ករណីសិក្សាមួយផ្សេងទៀត មហាសេដ្ឋីអចលនទ្រព្យរបស់ថៃ លោក Songsakdi ដែលបានទិញវាលស្រែជាង១៦០ហិកតា ក្នុងកំឡុងឆ្នាំ១៩៨០ រួចអភិវឌ្ឍន៍ជាខុនដូ និងអាគារពាណិជ្ជកម្មនៅឆ្នាំ២០០០ប្លាយ។ ដូចគ្នានេះដែរយើងកំពុងអនុវត្តន៍ យុទ្ធសាស្រ្ត Land Banking ដែលត្រូវបានអោយឈ្មោះថាជា “គំរោងមហាយាន”។
គំរោងនេះជាគំរោង Land Banking ខ្នាតតូច។ យើងមានទស្សនវិស័យអភិវឌ្ឍន៍ជាគំរោងខ្នាតធំនៅថ្ងៃអនាគត។
បញ្ហានៅត្រង់ថា អ្នកវិនិយោគជាច្រើន មិនមានចំណាប់អារម្មណ៍ នឹងឱកាសនេះទេ ព្រោះពួកគេខ្វះការអត់ធ្មត់។ ពួកគេចង់បានប្រាក់ចំពេញភ្លាមៗ ហើយមិនចង់រង់ចាំទទួលបានផលចំណេញច្រើន ក្នុងរយៈពេលវែងរហូតដល់រាប់ទសវត្សរ៍នោះទេ។ មានតែមនុស្សដែលមានការអត់ធ្មត់ខ្ពស់នោះទេ ទើបអាចចំអិនត្រីធំបានហូបប្រកបដោយឱជារសឈ្ងុយឆ្ងាញ់៕