លោក យិន លាងគង់ : ចង់វិនិយោគ និងក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យ គប្បីរៀន និងស្គាល់ពីវិស័យមួយនេះជាមុនសិន

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​បច្ចុប្បន្ន​នេះ​មាន​មនុស្សជា​ច្រើន​ ​បាន​ ​និង​កំពុងតែ​ចាប់អារម្មណ៍​ចង់​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​រូបភាព​ជា​ភ្នាក់ងារ​ ​និង​ជា​អ្នក​វិនិយោគ​ ​ដោយសារតែ​សម្លឹងឃើញ​ពី​ផលប្រយោជន៍​ដ៏​ធំ​ដែល​ទទួល​បាន​ពី​វិស័យ​មួយ​នេះ​។​ ​



​វា​មិនមែន​ជា​រឿង​សាមញ្ញ​ ​និង​អាច​ទទួល​បាន​ប្រយោជន៍​យ៉ាង​ងាយស្រួល​នោះ​ទេ​ប្រសិនបើ​អ្នក​មិន​មាន​ជំនាញ​ ​និង​មិនបាន​សិក្សា​ពី​វិស័យ​អចលនទ្រព្យ​ឱ្យ​ស៊ីជម្រៅ​មុន​ពេល​ចូល​ប្រឡូក​នៅ​លើ​ទីផ្សារ​។​ ​អ្នកជំនាញ​ ​ដែល​ធ្លាប់​មានបទពិសោធន៍​នៅក្នុង​វិស័យ​ដែល​កំពុងតែ​មាន​ភាព​ផុសផុល​មួយ​នេះ​បាន​ចែករំលែក​ថា​ ​មិនថា​ទោះជា​អ្នក​ចង់​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​មួយ​នេះ​ក្នុងនាម​ជា​អ្នក​វិនិយោគ​ ​ឬ​ជា​ភ្នាក់ងារ​នោះ​ ​ប៉ុន្តែ​អ្នក​គួរតែ​សិក្សា​ ​និង​ស្វែងយល់​ឱ្យ​បាន​លម្អិត​ជាមុន​សិន​ទើប​អាច​ទទួល​បាន​ផ្លែផ្កា​ ​និង​គេច​ផុត​ពី​ហានិភ័យ​។​ ​

​ស្ថាបនិក​ ​និង​ជា​អគ្គនាយក​គេហទំព័រ​អចលនទ្រព្យ​ ​www.propertyarea.asia​ ​និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​ ​អចលនទ្រព្យ​ ​កម្ពុជា​ ​ ​ដែល​កំពុងតែ​ទទួល​បាន​ផ្លែផ្កា​ពី​ការ​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​លោក​ ​យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​ថា​ ​“​មុន​ពេល​ចូលចាប់​អាជីព​នៅក្នុង​វិស័យ​នេះ​ ​ដំបូង​ឡើយ​ត្រូវតែ​រៀន​ស្វែងយល់​ឱ្យ​បាន​ច្បាស់​សិន​ថា​ ​តើ​អ្វីទៅ​ជា​អចលនទ្រព្យ​ ​តើ​អចលនទ្រព្យ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​អ្វីខ្លះ​ ​ហើយ​ថា​តើ​គួរ​មាន​ទំនាក់​បែប​ណា​ ​ជាមួយ​អ្នកណា​”​។​ ​



​លោក​ ​យិន​ ​លាង​គង់​បាន​លើកឡើង​ថា​ ​ប្រសិនបើ​ធ្វើជា​ភ្នាក់ងារ​ ​គាត់​ត្រូវ​ស្វែងយល់​ពី​របៀប​វាយតម្លៃ​ ​និង​មើល​ពី​ស្ថានភាព​ទូទៅ​នៃ​អចលនទ្រព្យ​ ​ចេះ​ពី​បច្ចេកទេស​នៃ​ការវាស់វែង​ ​យល់​ច្បាស់​ពី​ច្បាប់​ភូមិបាល​ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​ឯកសារ​ ​និង​រត់ការ​ ​ជាពិសេស​មានចំណេះ​ដឹង​ទូលំទូលាយ​ ​ចេះ​ពីរ​បៀ​បរ​ប​បនៃ​វិធីសាស្ត្រ​ចរចា​ជាមួយ​អតិថិជន​ដែល​វា​ជា​រឿង​មួយ​ដ៏​សំខាន់​បំផុត​។​ ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ពួកគាត់​ត្រូវ​ធ្វើការ​ ​និង​ចរចា​ជាមួយ​អ្នក​ដែល​មាន​ឥទ្ធ​ពល​ ​អ្នក​ដែល​មានទ្រព្យ​ច្រើន​ ​ដែល​ទាមទារ​ឱ្យ​ពួកគាត់​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន​។​ ​

https://www.facebook.com/vayofm/videos/3511279522279556/

​លោក​ ​យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​ទៀត​ថា​ ​“​ក្រៅពី​ការ​លើកឡើង​ខាងលើ​នេះ​ ​គាត់​ត្រូវតែ​កសាង​បណ្តាញ​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​ ​តាមរយៈ​ការ​ចូល​ជាស​មា​ជិ​ក​នៅក្នុង​សមាគម​អចលនទ្រព្យ​ណាមួយ​ ​ចូល​ជាស​មា​ជិ​ក​នៃ​បណ្តុំ​អ្នកជំនួញ​ ​ឬ​ក្លិប​អ្នកជំនួញ​ ​ដើម្បី​ទទួល​បាន​បណ្តាញ​កាន់តែ​ច្រើន​ដើម្បី​ងាយស្រួល​ក្នុង​ការជំរុញ​មុខ​ជំនួញ​ ​និង​ការងារ​ឱ្យ​ទទួល​បាន​ជោគជ័យ​ខ្ពស់​”​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បញ្ជាក់​ថា​ ​“​អ្វី​ដែល​កាន់តែ​សំខាន់​ ​និង​ត្រូវតែ​មាន​ជាចាំបាច់​នោះ​ ​គឺ​ភាព​ស្មោះត្រង់​ជាមួយនឹង​អតិថិជន​ ​ក៏ដូចជា​ភ្នាក់ងារ​ជា​ដៃគូ​ ​ដែល​វា​ជា​ចំណុច​មួ​យត្រួ​វតែ​ប្រកាន់​ខ្ជាប់​មិន​អាច​ខ្វះ​បាន​”​។​ ​



​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្វែងយល់​ពី​ចំណេះ​ ​និង​ជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​បច្ចុប្បន្ន​នេះ​ ​មាន​សាលា​បណ្តុះបណ្តាល​ជំនាញ​មួយ​នេះ​យ៉ាង​ទូលាយ​ ​ក្រោម​កិច្ចសហការ​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល​ឯកជន​ ​ជាមួយនឹង​សមាគម​ជំនាញ​ ​ជាក់ស្ដែង​ដូចជា​កិច្ចសហការ​រវាង​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នា​ក​ងារ​អចលនវត្ថុ​កម្ពុជា​ ​បើក​វគ្គ​បណ្តុះបណ្តាល​វគ្គ​ខ្លី​រយៈពេល៣ខែ​។​ ​នៅ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​មានបើ​ក​បង្រៀន​ជំនាញ​វគ្គ​ខ្លី​ ​ហើយក៏​មាន​សាលា​អចលនទ្រព្យ​កម្ពុជា​ ​(​Real​ ​Estate​ ​School​ ​of​ ​Cambodia​)​ ​ដែល​បង្កើត​ឡើង​ដោយ​ ​CEO​ ​Master​ ​Club​ ​រួម​ជាមួយនឹង​សាលា​ឯកជន​មួយចំនួន​ដែល​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មួយ​នេះ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here