ដោយវុត្ថា
ទីក្រុងឡុងដ៏ៈ ផែនការសាងសង់គម្រោងអគារពាណិជ្ជកម្មធំៗ មួយចំនួននៅក្នុងលើពិភពលោកសម្រាប់ឆ្នាំ២០២០ ប្រហែលជាត្រូវផ្អាកបណ្តោះអាសន្ន ដែលបង្កឡើងដោយជំងឺកូវីដ១៩ ប៉ុន្តែសម្រាប់ការាអគារខ្ពស់ជាងគេមួយ ក្នុងទីក្រុងឡុងដ៏ត្រូវបានបញ្ចប់ការសាងសង់។
យោងតាមការចុះផ្សាយពីគេហទំព័រ www.timeout.com បានឱ្យដឹងថា គម្រោងសាងសងអគារមជ្ឈមណ្ឌល 22 Bishopsgate បានឈានដល់ដំណាក់កាលបញ្ចប់ ដែលធ្វើឱ្យអាគារខ្ពស់ជាងគេនេះ នៅទីក្រុងឡុងមានកម្ពស់២៧៨ ម៉ែត្រ។
មជ្ឈមណ្ឌលនេះ ត្រូវបានប្រើប្រាស់មុខងារជាអគារិយាល័យ ដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសអឺរ៉ុប។ អគារនេះមានលក្ខណៈពិសេសជាច្រើន រួមមាន កន្លែងហាត់ប្រាណ ឧទ្យានមួយដែលមានទីធ្លា១.៧០០ម៉ែត្រការ៉េ ផ្សារទំនើប អាហារដ្ឋាន ដែលនឹងក្លាយជាវិចិត្រសាលទស្សនាសាធារណៈ ដោយឥតគិតថ្លៃខ្ពស់បំផុតនៅទីក្រុងឡុង។
អគារ 22 Bishopsgate មានកំពស់២៧៨ ម៉ែត្រ ស្មើនឹងកំពស់៦២ ជាន់ ត្រូវបានគេស្គាល់ថា TwentyTwo រចនាឡើងដោយ ក្រមហ៊ុន PLP Architecture ដែលបានរៀបចំផែនការរចនាប្លង់សំរាប់អាគារ Nova ដែលមានលក្ខណៈស្រដៀងនឹងអាគារ Victoria ។
អគារ 22 Bishopsgate នេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ២០២១ខាងមុខនេះ ដែលធ្វើឱ្យទីក្រុងឡុងដ៏កាន់តែមានភាពទាក់ទាញកាន់ខ្លាំង៕