ដោយស៊ីវ ម៉េង
ភ្នំពេញៈ តំបន់ភាគខាងត្បូងក្រុងភ្នំពេញ កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសាតការសាងសង់ទីក្រុងរណបING CITY ដែលមានគំរោងអភិវឌ្ឈន៍ធំៗជាច្រើនឆ្ពោះទៅតំបន់នេះ។
បច្ចុប្បន្នគំរោងអភិវឌ្ឍន៍ជាច្រើន កំពុងសាងសង់យ៉ាងសកម្មនៅតំបន់នេះ ដូចជាគម្រោងUrban Village, Peng Hourt, Chip Mong, EAON MALL3 និងគំរោងជាច្រើនទៀត ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍៍ពីអ្នកវិនិយោគក្នុងស្រុក។
ហេតុផលដែលគួរវិនិយោគលើគំរោងUrban Villageនៅតំបន់នេះ ដោយសារគំរោងនេះផ្តោតលើការរស់នៅ បែបសហគមន៍តំបូងគេនៅទីក្រុងភ្នំពេញ ជាគម្រោងដែល ផ្តោតលើគុណភាព និងបែបផែនជីវិតសម័យថ្មី ពិសេសតំបន់នេះមានការរីកចម្រើនលឿន និងមានហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដែលតភ្ជាប់ទៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា តំបន់ផ្លូវ៦០ម៉ែត្រ កំពុងពង្រីកសក្តានុពលបណ្តើរៗហើយ ដោយមានគំរោងជាច្រើនបានបាញ់ឆ្ពោះ និងសម្រុកសាងសង់នៅតំបន់នេះ។ ភាពទាក់ទាញតំបន់់នេះ ដោយសារវាជាទីក្រុងថ្មី ដែលមានដីធំៗច្រើន ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ពិសេសជាផ្លូវភ្ជាប់ជាមួយព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់យ៉ាងសកម្ម។
លោកបន្តថា ការរីកចម្រើនតំបន់់នេះបានធ្វើឲ្យតម្លៃដីធ្លីកើនឡើង ដែលតម្លៃដីមានចន្លោះពី១៨០០ទៅ២៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើគិតពីចំណុចច្រមុះជ្រូកផ្លូវ២៧១ ដល់ស្តុបទី១ ដែលជាសាលពិព៌ណរបស់រថយន្តម៉ាសឺដេស និងចាប់ពីតំបន់ស្តុបទី១ដល់ចំណុចផ្លូវ៥០០ម៉ែត្រ ដីមានតម្លៃចន្លោះពី១៥០០ដល់២៣០០ដុល្លារ និងចំណុចចុងក្រោយតភ្ជាប់ជាមួយផ្លូវជាតិលេខ២ ដីមានតម្លៃចន្លោះពី១៦០០ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកច្រឹក សុខនីមបានបន្តថា បច្ចុប្បន្នគំរោងធំៗជាច្រើនឆ្ពោះទៅតំបន់នេះ ដែលវាបាននិងកំពុងជះឥទ្ឋិពលដល់តំបន់ផ្លូវជាតិលេខ២ ដែលនឹងមានគំរោងជាច្រើនពង្រីកទៅដល់តំបន់នេះ នៅពេលការពង្រីកផ្លូវជាតិនេះបញ្ចប់”៕