សិក្សា​ចំណុចពិសេសៗដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី (CAIC)បាន​ចំណាយ​ទឹកប្រាក់ រហូតដល់​ជាង១២០លាន​ដុល្លារ​អាមេរិក សំរាប់​មូលដ្ឋានដំបូងៗមុន​ឈានទៅ​សាងសង់​ព្រលានយន្តហោះ​នេះ។

គំរោង​ព្រលានយន្តហោះ​តម្លៃ១៥០០លាន​ដុល្លារ​អាមេរិក និង​ស្ថិតនៅលើ​ផ្ទៃដី​ទំហំ២៦០០ហិកតា​នេះ មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កណ្តាលស្ទឹង ស្រុក​ស្អាង ខេត្តកណ្តាល និង​ស្រុក​បាទី​ខេត្តតាកែវ។

អ្នកឧកញ៉ា​ពុង ឃាវ​សែ​អគ្គនាយក​ក្រុមហ៊ុន CAIC ដែល​បាន​ដឹកនាំ​ព្រលានយន្តហោះ​នេះ​បាន​មានប្រសាសន៍ថា ដើម្បី​កសាង​ព្រលានយន្តហោះ​នេះ រាជរដ្ឋាភិបាល និង​អ្នកឧកញ៉ា​ពុង ឃាវ​សែ បាន​បង្កើត​ក្រុមហ៊ុន​រួមគ្នា​មួយ​ឈ្មោះ Cambodia Airport Investment Cooperation’s (CAIC)។

អ្នកឧកញ៉ា​បាន​បន្តថា សម្រាប់​ការប្រឹក្សា​រចនា​គូ​ប្លង់ ការ​ខួង​គ្រឹះ ការចាក់ដី បង្ហាប់ដី កែលំអរ​គុណភាព​ដី​ចំណាយ រហូតដល់១២០លាន​ដុល្លារ​អាមេរិក ដែល​ទំហំ​កំលាំង​ពលកម្ម នឹងមាន​រហូតដល់២០,០០០នាក់​ក្នុង​មួយថ្ងៃ ហើយ​ការចំណាយ​នឹង​កើន​រហូតដល់១,១៥លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ។

លក្ខណៈពិសេស​របស់​ព្រលានយន្តហោះ​ថ្មី

ដំណាក់កាល​ទី១ នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៣ ដែល​អាច​ទ​ទូល​អ្នកដំណើ​របា​ន១៣លាន​នាក់​ក្នុង​មួយឆ្នាំ។

ការសាងសង់​ដំណាក់កាល​ទី១នេះ រួមមាន ទី១ ការសាងសង់​អាគារ​ទ​ទួល​អ្នកដំណើរ​កំពស់៤៥ម៉ែត្រ កំពស់៥ជាន់ និង១ជាន់​ក្រោម​ដី ដែលមាន​ផ្ទៃក្រឡា២៤៣,០០០ម៉ែត្រការ៉េ ដែល​អាគារ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២២ ។ ទី២ ការសាងសង់​ផ្លូវរ​ត់របស់​យន្តហោះ មាន​ប្រវែង៤០០០ម៉ែត្រ និង​ទទឹង៦០ម៉ែត្រ។ ទី៣ ការសាងសង់​អាគារ​ត្រួតពិនិត្យ​ផ្លូវអាកាស​របស់​យន្តហោះ​មាន​កំពស់១០៨ម៉ែត្រ គ្រោង​នឹង​បញ្ចប់២០២២ ទី៤ ការសាងសង់​អាគារផ្សេងៗ​ប្រមាណ ៤០អាគារ រួមមាន​ស្ថានីយ៍​អ្នកដំណើរ VIP ទីតាំង​ស្តុក​កាក​សំណង់ ទីតាំង​ស្តុក​ប្រេង ទីតាំង​ជួសជុល​រថយន្ត ង​ទីតាំង​ស្តុក​ទំនិញ និង​ស្ថានីយ៍​ពន្លត់​អគ្គិភ័យ​ជាដើម។

ការសាងសង់​ព្រលានយន្តហោះ ដំណាក់កាល​ទី២ នៅ​ឆ្នាំ២០៣០ ដែល​អាច​ទទួល​អ្នកដំណើ​រ៣០លាន​នាក់ និង​ដំណាក់កាល​ទី៣បញ្ចប់​នៅ​ឆ្នាំ២០៥០ ដែលមាន​សមត្ថភាព​ទ​ទូល​អ្នកដំណើរ៥០លាន​នាក់​ក្នុង​មួយឆ្នាំ។

អ្នកឧកញ៉ា​ពុង ឃាវ​សែ​បាន​បន្តថា “ព្រលានយន្តហោះ​ថ្មី​នេះ នឹង​លើក​មុខមាត់​កម្ពុជា​ទាំង​ក្នុង​វិស័យ​អាកាសចរណ៍ វិស័យ​ពាក់​ព័​ន្ឋ និង​រូ​ម​ចំណែក​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ” ។ អ្នកឧកញ៉ា​បន្ថែមថា “បច្ចុប្បន្ន ការអភិវឌ្ឍ​សាងសង់​ព្រលានយន្តហោះ​នេះ​បាន​ឆ្ពោះទៅមុខ​តាម​ផែនការ និង​នៅ​ឆ្នាំ២០២៣ ផ្លូវរ​ត់របស់​ព្រលានយន្តហោះ​នេះ អា​ចរូច​មួយ​ឬ​ពីរ​ខ្សែ ក្នុងចំណោម​ផ្លូវរ​ត់របស់​យន្តហោះ​ចំនួន៤” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here