តើក្រុងឧត្តុងសែនជ័យនឹងលេចឡើងពិតដូចជាពាក្យចចាមអារ៉ាមឬ?

0

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ ខណៈទីផ្សារដីធ្លីបាននិងកំពុងបន្តកើនឡើង មានការបង្ហើបព៌តមានពីមន្រ្តីមូលដ្ឋានថា ទីក្រុងថ្មីមួយនឹងកើតមានឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៃទឹកដីស្រុកសាមគ្គីមានជ័យ និងស្រុកឧត្តុង។

មន្រ្តីសូរិយោដី និងភូមិបាលស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៧ មេសាថា ទីក្រុងឧត្តុងសែនជ័យ នឹងកើតមាននៅក្នុងមូលដ្ឋានស្រុកនេះ និងស្រុកឧត្តុង ប៉ុន្តែកម្រិតទំហំរបស់ទីក្រុងនេះគ្រប ដណ្តប់ផ្នែកណាដទៃទៀតលោកមិនដឹងនោះទេ។

លោកបន្តថា “តាមអ្វីដែលខ្ញុំដឹង ទីក្រុងឧត្តុងសែនជ័យនឹងកើតឡើងនាពេលអនាគត ប៉ុន្តែនៅពេលណាទីនេះរៀបចំជាទីក្រុង លោកមិនទាន់ប្រាកដងនោះទេ អាស្រ័យលើថ្នាក់ដឹកនាំជំនាន់ក្រោយ”។ លោកបន្តថា “ទស្សនទាន និងផែនការរៀបចំទីក្រុងនេះ ត្រូវបានគូសវាសបណ្តើរៗហើយយ ប៉ុន្តែវាជាទីក្រុងមួយដែលមានឋានៈស្មើនឹងស្រុកប៉ុណ្ណោះ”។

ជាមួយគ្នានេះ ប្រភពពីប្រជាពលរដ្ឋមូលដ្ឋាន និងអ្នករកស៊ីដីធ្លីបានបង្ហើបនូវព៌តមានដូចៗគ្នា ទាក់ទងនឹងការបង្កើតទីក្រុងថ្មីនេះ ប៉ុន្តែការពិតឬយ៉ាងណានោះ ពេលវេលាជាអ្នកបង្ហាញ ដោយគេហទំព័រ Propertyarea ដើរតួនាទីជាអ្នកផ្សព្វផ្សាយព៌តមាន ដែលអាចទុកចិត្តបានប៉ុណ្ណោះ ប៉ុន្តែកម្រិតនៃការប្រែប្រួលបែបណា និងការសម្រេចចិត្តបែបណា អាស្រ័យលើរដ្ឋាភិបាលជាអ្នកសម្រេចនាពេលអនាគត។

ក្នុងអំឡុងពេលអញ្ជើញសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លួវការផ្លូវជាតិលេខ៥១ កាលពីពេលថ្មីៗនេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបថា តំបន់ផ្លូវជាតិលេខ៥១នេះ នឹងអាចក្លាយជាផ្លូវក្រវ៉ាត់រាជធានីភ្នំពេញនាពេលអនាគត ជាអ្វីដែលគេនឹកឃើញដល់ការស្ថាបនាផ្លួវក្រវ៉ាត់ក្រុងទី៤នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here