ក្រសួងសាធារណៈការ និងក្រុមហ៊ុនចិនបើកកិច្ចប្រជុំលំអិតពីការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិត

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងតំណា​ងក្រុមហ៊ុនចិន China Railway Group Ltd បានបើកកិច្ចប្រជុំ ដើម្បូពិនិត្យមើលគម្រោងសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត
កិច្ចប្រជុំនេះកាលពីថ្ងៃទី៧ មេសាកន្លងមកនេះ បានដឹកនាំដោយលោករដ្ឋលេខាធិការ សូរ វុិចទ័រ ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិភាក្សា អំពីការកំណត់ពេលវេលាជាក់លាក់ ក្នុងការឱ្យក្រុមហ៊ុនបញ្ចប់របាយការណ៍សិក្សារបស់ខ្លួន ប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមបទដ្ឋាន និងមានគុណភាព ដែលអាចទទួលយកមកពិនិត្យ និងវាយតម្លៃជារួមបាន។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ មន្រ្តីជាន់ខ្ពស់ក្រសួងបានកំណត់ពេលវេលាចំនួនបីខែ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សា ពិនិត្យ និងកែសម្រួលលទ្ធផលនៃការសិក្សារបស់ខ្លួន ឬសិក្សាបន្ថែមដើម្បីផ្ដល់របាយការណ៍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន និងបានជំរុញឱ្យក្រុមហ៊ុនធ្វើយ៉ាងណាបញ្ចប់ ការសិក្សារបស់ខ្លួនឱ្យបានលឿន និងទាន់ពេលវេលាដែលបានកំណត់ ដើម្បីឈានទៅការចាប់ផ្ដើម គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតក្នុងពេលវេលាឆាប់ៗ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here